​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​សន្យា​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ភាពក្រីក្រ​

821
ចែករម្លែក

​ភ្នំពេញ​៖ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២២ ខែតុលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អនុ ញ្ញាត​ឲ្យ​លោក​បណ្ឌិត ម៉ុ​ឃី​សា គី​ទុ​យី (Mukhisa Kituyi) អគ្គលេខាធិការ​នៃ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ពាណិជ្ជកម្ម​និង​ការអភិវឌ្ឍ​ដែលមានស្នាក់ការ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ចូលជួប​សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ ។ នៅក្នុង​ជំនួប​នោះ​លោក ម៉ុ​ឃី​សា គី​ទុ​យី បាន​សន្យា​បន្ត​ជួយ​ដល់​កម្ពុជា​ដើម្បី ឲ្យ​ទទួលបាន​នូវ​ការប្រកួតប្រជែង​ខ្ពស់​ថែមទៀត​លើ​ឆាក​អន្តរជាតិ​ពិសេស​ទៅលើ​ការនាំចេញ​កង់​និង​ផលិត ផល​ផ្សេងៗ​ទៀត ។ នេះ​បើ​យោងតាម​ការ​រាយ​ការ ណ៍​របស់​អ្នកយកព័ត៌មាន​ពិសេស​ទូរ ទស្សន៍​ជាតិ​កម្ពុជា​ពី​ទីក្រុង​ហ្សឺ​ណែវ ។​

​លោក​បណ្ឌិត ម៉ុ​ឃី​សា គី​ទុ​យី មានប្រសាសន៍ថា យើ​យ​ពិតជា​បានធ្វើ​នូវ​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយគ្នា​កាលពីពេល​កន្លងមកហើយ​អ្វីដែល​លោក​មានការ សប្បាយ​បំផុត​នោះ​គឺ​វត្តមាន​របស់​សម្តេច​ក្នុងការ​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​ដ៏​មាន​សារសំខាន់​នេះ។លោក​បន្តថា​លោក​និង​បន្ត​ជួយ​ដល់​កម្ពុជាដើម្បី​ឲ្យ​ទទួលបាន​នូវ​ការប្រកួតប្រជែង​ខ្ពស់​ថែមទៀត​លើ​ឆាក​អន្តរជាតិ ពិសេស​ទៅលើ​ការនាំចេញ​កង់ និង ផលិតផល​ផ្សេងៗ​ទៀត​។

​លោក​ក៏បាន​ចាត់ទុកថា​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ឆ​ន្ទះ​ខ្ពស់​ពោលគឺ​បានប្រែក្លាយ​ពី​ប្រទេស​ដែលមាន​ការអភិ វឌ្ឍ​តិចតួច​ទៅកាន់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​និង​បន្ត​ទៅមុខទៀត។លោក​ក៏បាន​ចាត់ទុក​កម្ពុ ជា ​ជា​ប្រទេស​គំរូ​មួយ​សម្រាប់​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​។​លោក​បន្ត ថា​វេទិកា​ដែល​រៀបចំ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​អាច​ចែករំលែក​គ្នា​ពិសេស​កម្ពុជា​ដែលមាន​បទពិសោធ ន៍​ល្អ​លើ​ការ អភិវឌ្ឍ​ក្នុងនោះ​សម្តេច​តេ​ជោ​អាច​ចែករំលែក​ដោយផ្ទាល់​ជាមួយនិង​បណ្តា​មេដឹកនាំ​ដ៏ទៃទៀត​។​លោក​បន្តថា​វេទិកា​ក្នុង​ឆ្នាំ ២០១៨​នេះ​មាន​អ្នកចូលរួម​ប្រមា ណ ៦.៦០០​នាក់​មាន​ប្រធានាធិបតី ១០​រូប នាយករដ្ឋមន្ត្រី​៣​រូប​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ បើទោះបីជា​កម្ពុជា​បាន​ឆ្លងកាត់​ពី​ប្រទេស​ក្រីក្រ​ទៅកាន់​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​ក៏​ពិតមែន​ប៉ុន្តែ​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​បន្ត​ដោះស្រាយតាមរយះ ​នេះ​សម្តេច​សូម​ថ្លែង​នូវ​អំណរគុណ​ចំពោះ​អង្គការសហប្រជាជាតិ​ដែល​តែងតែ​ជួយដល់​កម្ពុជា​កាលពីពេល​កន្លងមក​និង​ទាំង​ក្នុងពេល​បច្ចុប្បន្ន​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​លោក​អគ្គលេខាធិការ​នៃ​សន្និសីទ អង្គការសហប្រជាជាតិ​ដែល​បាន​សន្យា​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​៕