​អង្គការ​មួយ​គ្រោង​អភិរក្ស​ការពារ​ចាបព្រៃ​វែង​

2155
ចែករម្លែក
  • 104
    Shares

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​សត្វ​ចាប​ព្រៃវែង​ឬ​គេ​ហៅថា​ចាប​ស៊ី​បេ​រី​ជា​ប្រភេទ​សត្វ​រស់នៅ​ប្រមូលផ្តុំ​ជា​ហ្វូង​។​ជា​បក្សី​ត្រូវបាន​អង្គការ​នេះ​ចាត់ទុកថា​ជាស​ត្វ​មកដល់​សព្វថ្ងៃនេះ​ជិត​ផុត​ពូជ​អស់​ទៅហើយ​។​ជាស​ត្វ​ចាប​មក​រស់​នៅតែ​ខេត្តព្រៃវែង​មួយគត់​ក្នុងចំណោម​ខេត្ត​នានា​ទូទាំងប្រទេស​។​ក្នុង​១​ឆ្នាំ​វា​មក​រស់នៅ​ពេញ​១​រដូវប្រាំង​។​រួច​វា​វិលត្រឡប់​ទៅ​ស្រុកកំណើត​វា​វិញ​ឆ្ពោះទៅកាន់​ទិសឧត្តរ​ដែលមាន​ចំ​ម្ងា​យ​រាប់ពាន់​គីឡូម៉ែត្រ​។​

​លោក​ប៊ូ​វរ​សក្ស​នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​របស់​អង្គការ​ជី​វឹត​សត្វ​ស្លាប​អន្តរជាតិ​បាន​ប្រាប់​ឱ្យដឹងថា​ជាទូទៅ​សត្វ​ស្លាបមាន​រាប់រយ​ប្រភេទ​រស់នៅ​កម្ពុជា​ហើយ​ថយចុះ​ជា​រៀងរាល់ថ្ងៃ​។​មិន​ថាស​ត្វ​ស្លាប​ដែល​ត្រូវការពារ​ឬ​សត្វ​ស្លាប​កើត​ច្រើន​ទេ​គឺ​សុទ្ធតែជា​ចំណី​របស់​មនុស្ស​ទាំងអស់​។​ជា​មុខសញ្ញា​របស់​ព្រាន​តាម​ប្រ​ម៉ាញ់​ទាំងយប់​ទាំង​ថ្ងៃ​។​ក៏ប៉ុន្តែ​សត្វ​ស្លាប​ដែល​យើង​ការពារ​និង​លើកស្ទួយ​អភិរក្ស​ឡើងវិញ​នេះ​គឺជា​ប្រភេទ​បក្សី​ដែល​ជិត​ផុត​ពូជ​បំផុត​នៅ​កម្ពុជា​មានដូចជា​សត្វ​ត្មាត​៣​ប្រភេទ​។​

​សត្វ​ត្រ​យ៉ង​២​ប្រភេទ​។​សត្វ​ខ្សឹប​១​ប្រភេទ​និង​ចាបព្រៃ​វែង​ដែល​អង្គការ​នេះ​ចាត់ទុកថា​ជា​បក្សី​ជិត​ផុត​ពូជ​បំផុត​នៅ​កម្ពុជា​។​តាម​ការសិក្សា​និង​កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​លោក​វរ​សក្ស​បានបញ្ជាក់​ថាស​ត្វ​នេះ​រស់នៅ​ជា​ហ្វូង​រាប់រយ​ពាន់​ក្នុង​១​ហ្វូងៗ​។​ដូច្នេះ​វា​ងាយ​នឹង​ព្រានព្រៃ​វាយ​លុប​ចាប់យក​ស្ទើរ​អស់​ក្នុង​១​ហ្វូងៗ​។​

បច្ចុប្បន្ន​ចាបព្រៃ​វែង​ឬ​ចាប​ស៊ី​បេ​រី​នេះ​គេ​សង្កេតឃើញ​មាន​រស់នៅក្នុង​1​ហ្វូងៗ​មាន​អត្រា​ក្រោម​៥០​ភាគរយ​នៃ​ហ្វូង​នីមួយៗ​របស់​វា​។​ដោយសារ​ជួប​នូវ​បញ្ហា​នេះហើយ​ទើប​អង្គការ​យើង​ចាប់ផ្តើម​ពង្រីក​សកម្មភាព​ចូល​ឱ្យ​ជ្រៅ​ទៅលើ​កិច្ចការពារ​សត្វ​ស្លាប​នេះ​ឡើងវិញ​។​លោ​កថា​វិធី​ការពារ​របស់​យើង​គឺ​យើង​ផ្តើម​ការពារ​ជំរក​សំបុក​ពង​កូន​របស់​វា​។​

​ទប់ស្កាត់​ការ​ប្រ​ម៉ាញ់​ឬ​វាយ​លុប​អប់រំ​ប្រជា​សហគម​កសិករ​កុំអោយ​បរិភោគ​សាច់សត្វ​ព្រៃ​។​ហាមប្រាម​មិនឱ្យ​ចាប់​ចាប​ព្រៃវែង​មក​ដាក់​ទ្រុង​លក់​ពេល​មានបុណ្យ​ទាន​និង​ថ្ងៃសីល​។​ពីព្រោះ​ការទិញ​សត្វ​ចាប​លែង​គឺជា​អាជីវកម្ម​មួយ​នៃ​បុព្វហេតុ​ការចាប់​ចាប​លក់​ជា​រៀងរាល់ថ្ងៃ​។​ដូច្នេះ​វា​នឹង​បាត់បង់​ឈានទៅរក​ការ​ផុត​ពូជ​។​

​បើតាម​ប្រភពពី​កសិករ​ធ្វើស្រែ​ប្រាំង​នៅ​ខេត្តព្រៃវែង​បាន​រៀបរាប់ថា​រឿងរ៉ាវ​សត្វ​ចាប​ស៊ី​បេ​រី​មកដល់​ខេត្តព្រៃវែង​ទាំង​ហ្វូងៗ​រាល់​ឆ្នាំនេះ​គឺ​ចំ​ពេលដែល​យើង​ធ្វើស្រែ​ប្រាំង​ស្រូវ​ចេញ​ផ្លែ​ជិត​ទៅ​វា​ចុះមក​ស៊ី​ជញ្ជក់​ស្រូវ​ពេល​ស្រូវ​ពេញ​ទឹកដោះ​។​ពេលនោះ​ចាប​នេះ​ធំធាត់​ល្អ​អ្នកស្រុក​តែង​ចាប់​ឬ​វាយ​លុប​យក​ធ្វើជា​ចំណី​ឆ្ងាញ់​ជាទីបំផុត​រហូត​ល្បី​ដល់​ទេសចរ​ក្នុងស្រុក​នាំគ្នា​ទៅ​បរិភោគ​ចាបព្រៃ​វែង​នា​ទស្ស​វត្ត​ឆ្នាំ​៦​។​

​ចាប​នេះ​នៅរស់​សល់​ប៉ុន្មាន​ដល់​រដូវ​អស់​ស្រូវប្រាំង​វា​ប្រមូលគ្នា​វិល​ទៅ​ស៊ី​បេ​រី​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​វិញ​។​ក្រោយមក​ក្នុង​ទស្ស​វត្ត​ន៍​៨០​ចាប​នេះ​វិល​មក​ខេត្តព្រៃវែង​វិញ​វា​មករក​ស្រូវប្រាំង​ស៊ី​ដូច​សព្វដង​។​ក៏ប៉ុន្តែ​កសិករ​ធ្វើស្រែ​ប្រាំង​បាន​ងាក​មក​យក​ពូជស្រូវ​៧​តឹក​ដែល​សល់​ពីរ​បប​ប៉ុលពត​មក​ធ្វើ​។​

​គួរ​បញ្ជាក់ថា​ស្រូវពូជ​៧​តឹក​នេះ​ខុសគ្នា​ទៅនឹង​ពូជស្រូវ​ប្រាំង​ដែល​កសិករ​ធ្វើ​ពូជ​ក្នុងស្រុក​កាលពី​ទស្ស​វត្ត​ន៍​៦០​។​គឺ​ស្លឹក​ស្រូវពូជ​៧​តឹក​នេះ​វា​រឹង​ហើយ​ស្រួច​ចាប​មិនអាច​ទុំ​តោង​ស៊ី​ស្រូវ​នេះ​បានទេ​គឺ​វា​ចាក់​គូថ​វា​។​ដូច្នេះ​វា​បង្ខំចិត្ត​វិល​ទៅ​ស៊ី​បេ​រី​វិញ​និង​កាត់បន្ថយ​ចំនួន​មកកាន់​តែ​តិច​ទៅៗ​។​តាំងពី​ពេលនោះ​មក​ធ្វើឱ្យ​ចាបព្រៃ​វែង​មានការ​ថយចុះ​ជា​លំដាប់​។​តែដោយសារ​ឥឡូវ​កសិករ​ផ្លាស់ប្តូរ​ពូជ​ប្រាំង​៧​តឹក​ចេញ​ទើប​វា​បាន​ត្រឡប់មកវិញ​កាន់តែច្រើន​ឬ​យ៉ាងណា​។​

​តាម​ការលើកឡើង​រប​ស់​អង្គការ​នេះ​ថា​តាំងពី​ឆ្នាំ​២០១៤​មក​អត្រា​បាត់បង់​សត្វ​នេះ​មាន​កម្រិត​ខ្ពស់​ពី​៨៥​ទៅ​៩៥​ភាគរយ​ក្នុង​រយ​:​ពេល​៣៥​ឆ្នាំ​ចុង​ក្រោយនេះ​៕S/​

​អង្គការ​មួយ​គ្រោង​អភិរក្ស​ការពារ​ចាបព្រៃ​វែង​