​អង្គការ​ម៉ា​រី​ស្តូប​នាំយក​មកវិញ​នូវ​ទិវា​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ដើម្បី​អបអរ​សិទ្ធិ​នៃ​ស្ត្រី​ក្នុងការ​​សម្រេចចិត្ត​ ​

344
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​នៅ​ឆ្នាំ​ទី​២​នេះ​ទិវា​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ដែលជា​កម្មវិធី​ផ្តួចផ្តើម​ដោយ​អង្គការ MarieStopes​នឹង​ត្រឡប់មកវិញ​ដើម្បី​លើកកម្ពស់​ស្ត្រី​ក្នុង​គ្រប់គ្រង​ជីវិត​របស់គាត់​និង​អនុវត្ត​សិទ្ធិ​នៃ​ការទទួលបាន​ព័ត៌មាន​ពី​ជម្រើស​សុខភាព​បន្ត​ពូជ​និង​សេវាកម្ម​ដែលមាន​សុវត្ថិភាព​រួមមាន​ទាំង​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​ផងដែរ​។​

​បើទោះបីជា​សេវាកម្ម​រំលូតកូន​ស្របច្បាប់​ក៏ដោយ​ប៉ុន្តែ​ព៏​ត៌មាន​ពី​សេវាកម្ម​នេះ​នៅមានកម្រិត​ហើយ​នៅតែ​ជា​ប្រធានបទ​ដែល​មិន​ត្រូវបាន​ជជែក​នៅ​ប្រទេស​កម្ពុជា​ដែល​នាំ​ឲ្យ​ស្ត្រី​ទៅ​ស្វែងរក​សេវាកម្ម​ដែល​មិនមាន​សុវត្ថិភាព​ដោយសារតែ​ការភ័យខ្លាច​ខ្មាស់អៀន​ឬ​មិនមាន​ព័ត៌មាន​គ្រប់គ្រាន់​។​ការបំបាត់​ការ​រំលូតកូន​ដោយ​មិនមាន​សុវត្ថិភាព​និង​ធានាថា​ទារក​គ្រប់រូប​គឺ​សុទ្ធតែ​ទទួល​បានការ​ត្រូវការ​គឺជា​គុណ​តម្លៃ​របស់​អង្គការ Marie Stopes តាំងពី​ពេល​ចាប់ផ្តើម​ដំបូង​នៅ​ប្រទេស​កម្ពុជា នា​ឆ្នាំ​១៩៩៨​។​

​សាធារណជន​គ្រប់​ភេទ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ដែល​ធ្វើឡើង​មួយ​កំណាត់​ថ្ងៃនេះ​ដោយមាន​ព័ត៌មាន​និង​សកម្មភាព​កម្សាន្ត​ជាច្រើន​នៅ​FuturesFactory​វេលា​ម៉ោង​១​ដល់​ម៉ោង​៦​ល្ងាច​។​កម្មវិធី​កាលពី​ថ្ងៃទី​១៧​តុលា​កន្លងទៅនេះ​រួមមាន​ការតាំង​ពិ​ព័រ​ណ៌​រូប​ល្បែង​កម្សាន្ត​ការសម្តែង​ការ​គូរគំនូរ​ការប្រឹក្សា​យោបល់​ដោយ​ឥតគិតថ្លៃ​និង​ការចូលរួម​របស់​FeministVoices​។​

​អ្នកចូលរួម​មិន​ត្រឹមតែ​អាច​ដើរ​មើល​កម្សាន្ត​និង​ចូលរួម​ក្នុង​សកម្មភាព​ដែល​ពួកគេ​ចង់​ទេ​ប៉ុន្តែ​ពួកគាត់​ក៏​នឹង​បាន​ចូលរួម​ក្នុងការ​សិក្សា​ពី​សុខភាព​បន្ត​ពូជ​វិធីសាស្ត្រ​ពន្យារកំណើត​និង​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​ក៏ដូចជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ស្ត្រី​ឲ្យ​គ្រប់គ្រង​រាងកាយ​របស់គាត់​និង​ធ្វើការ​សម្រេចចិត្ត​ដ៏​ល្អ​ចំពោះ​សុខភាព​គាត់ និង​អនាគត​របស់គាត់​។​

​អ្នកស្រី​AmyWilliamson​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​MarieStopes​បានឱ្យដឹងថា​៖​បើទោះជា​ស្ត្រី​ជាច្រើន​នៅ​ខ្វះខាត​ព័ត៌មាន​និង​ការទទួលបាន​សេវាកម្ម​រំលូតកូន​ដោយ​សុវត្ថិភាព​នៅ​ប្រទេស​កម្ពុជា​ក៏ដោយ​ប៉ុន្តែ​យើង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​បំបាត់​គំលាត​នេះ​ដើម្បី​ធានាបាន​ថា​គ្រប់​ស្ត្រី​ទាំងអស់​មាន​ជម្រើស​ក្នុងការ​រំលូតកូន​ប្រសិនបើ​ពួកគាត់​ចង់ ដោយ​មិន​ផ្តល់​ហានិភ័យ​ដល់​សុខភាព​របស់គាត់​។​

​អ្នកស្រី​បាន​សម្តែង​គំនិត​វិជ្ជមាន​ទៅលើ​អនាគត​នៃ​សិទ្ធិ​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី​នៅ​ប្រទេស​កម្ពុជា ថា​៖«​ជាមួយនឹង​សកម្មភាព​និង​ការខិតខំ​លើកកម្ពស់​និង​ផ្ស​ព្ធ​ផ្សាយ​របស់​យើង​ដូចជា​ទិវា​សិទ្ធិ​ក្នុងការ​ជ្រើសរើស​នេះ​ក៏ដូចជា​ការខិតខំ​រប​ស់​ស្ថាប័ន​ពាក់ព័ន្ធ​យុវវ័យ​នឹង​កាន់តែ​យល់ដឹង​បន្ថែម​ពី​សុខភាព​បន្ត​ពូជ​របស់​ពួកគេ​វិធី​ក្នុងការ​ការពារ​ខ្លួន​និង​ជម្រើស​ដែល​អាច​ទទួលបាន​ប្រសិនបើ​ពួកគេ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​។​ទាំងអស់នេះ​គឺ​ដើម្បី​ប្រាកដថា​យុវវ័យ​ជាពិសេស​ស្ត្រី​នឹង​អាច​ពង្រីក​សក្តានុពលរ​បស់​ពួកគាត់​ដោយ​ចាប់ផ្តើម​បង្កើត​គ្រួសារ​នៅពេលដែល​គាត់​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​៕S/

​ ​ចំណងជើង​រូបថត​៖​អង្គការ​ម៉ា​រី​ស្តូប​នាំយក​មកវិញ​នូវ​ទិវា​សិទ្ធិ​ក្នុងការ​ជ្រើសរើស​ដើម្បី​អបអរ​សិទ្ធិ​របស់​ស្ត្រី​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​