​អង្គការ​សម្រេច​សុ​បិ​ន្ត​ផ្តល់​អគារសិក្សា​១​ខ្នង​ទៀត​នៅ​ស្រុក​មង្គល​បូរី​

940
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​សប្បុរសជន​អង្គការ​សម្រេច​សុ​បិ​ន្ត​ផ្តល់​អគារសិក្សា​១​ខ្នង​ទៀត​នៅ​សាលាបឋមសិក្សា​ព្រៃ​ច​ង្ហា​រ​ភូមិ​ព្រៃ​សង្ហារ​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ។​លោក​អ៊ុ​រាត្រី​អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ លោក ដា​នី​ញ៉ែ​ល ម៉ា​កូ​ស៊ី​ហ្វ្រី​ដ សហ​ស្ថាបនិក មូលនិធិ​សម្រេច​សុបិន​កុមា​រលោក​ស្ទី​វ​ហ្គោ​នាយករង​ទទួលបន្ទុក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អា​ក្រូ​នី​ស និង​លោក លោកស្រី មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​កងកម្លាំង​សមត្ថកិច្ច​សិស្សានុសិស្ស​ប្រមាណ​ជាង​៧៥០​នាក់ បាន​ចូលរួម​សម្ពោធ​អគារ​កាលពី​រសៀល​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

 

 

 

 

​លោក ដា​នី​ញ៉ែ​ល ម៉ា​កូ​ស៊ី​ហ្វ្រី​ដ សហ​ស្ថាបនិក មូលនិធិ​សម្រេច​សុបិន​កុមារ និង​លោក ស្ទី​វ ហ្គោ នាយករង​ទទួលបន្ទុក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អា​ក្រូ​នី​ស​បានបង្ហាញ​ពី​សុ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការជួយ​វិស័យ​អប់រំ​នៅ​ភូមិ​នេះ ក៏​ដូច​ជួយ​ដល់​កុមារ​នៅទីនេះ​បាន​អគារ​រៀនសូត្រ​គ្រប់គ្រាន់​និង​ដើម្បី​ឲ្យ​សិស្សានុសិស្ស យុវជន​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី មាន​សមត្ថភាព ចរិយា​សម្បត្តិ និ​ិ​ង​គុណធម៌​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ បំរើ​ប្រទេសជាតិ​សក្តិ​ជា​កុលបុត្រ​ដ៏​ឆ្នើ​ន​។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​ស្តីទី​បាន​សម្តែង​នូវ​ការកោតសរសើរ​ថ្លែងអំណរគុណ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត​របស់​អង្គការ​សម្រេច​សុបិន​កុមារ និង​ម្ចាស់ជំនួយ ដែល​ជួយ​ជា​អំណោយ​អគារសិក្សា ១​ខ្នង ស្មើ​៥​បន្ទប់ នេះ​ជាការ​រួមចំណែក​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន​វិស័យ​អប់រំ​នៅ​ជនបទ​ដាច់ស្រយាល ឲ្យ​មាន​សាលារៀន​សមរម្យ​។​

​គឺជា​អគារសិក្សា​អំណោយ​របស់​អង្គការ​នេះ​បាន​ផ្តល់ឱ្យ​សាលាបឋមសិក្សា​សាយ​សាម៉ន​ឃុំ​ចំណោម​ជា​អតីត​តំបន់​សង្គ្រាម​ក្តៅ​កាលពី​សប្តាហ៍​មុន​បាន​១​ខ្នង​ហើយ​។​លោក​អ៊ុ​រាត្រី​បន្ត​អំពាវ​ដល់​អាណាព្យាបាល​ជួយ​ជម្រុញ​និង​ការពារ​កូនៗ​មក​រៀនសូត្រ​កុំ​ឲ្យ​បោះបង់​ការសិក្សា​ហើយ​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​បវរ​រុងរឿង​៕S/

​រូបថត :​លោក អ៊ុ រាត្រី រង​ខេ​ត្រ លោក ដា​នី​ញ៉ែ​ល ម៉ា​កូ​សុ​ី​ហ្វ្រី​ដ សហ​ស្ថាបនិក មូលនិធិ​សម្រេច​សុបិន​កុមារ និង​លោក ស្ទី​វ ហ្គោ នាយករង​ទទួលបន្ទុក​ផ្នែក​លក់ នៃ​ក្រុមហ៊ុន​អា​ក្រូ​នី​ស សម្ពោធ​អគារសិក្សា​នៅ​សាលាបឋមសិក្សា​ព្រៃ​សង្ហារ (​រូប​:​ប​.​ជ័យ​)​