​អង្គការ​JMAS​បន្ត​ជួយ​អភិវឌ្ឍន៍​តំបន់​បោសសំអាត​មីន​រូ​ច​

1057
ចែករម្លែក
  • 14
    Shares

​ដោយៈ​អ៊ុង​សា​រុំបា​/​ត់​ដំបងៈ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ប្រី ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ស្នើរ​សុំ​ឲ្យ​អង្គការ​JMAS និង CMAC​បន្ត​ជួយ​បោសសំអាត​មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដែល​នៅមាន​សេសសល់​តាម​តំបន់​ផ្លូវ​ចាស់​និង​ផ្ទៃដី​មួយចំនួនទៀត ។​បន្ទាប់ពី​បោសសំអាត​មីន​និង​មានការ​អភិវឌ្ឍន៍​ក្នុងភូមិ​បឹង​ប្រី មាន​ទាំង​ផ្លូវលំ ផ្លូវ​បេតុង សាលារៀន​និង​អណ្ដូងទឹក​ជាដើម​។​ល​។​

​លោក ORKI Ryoichi ប្រធាន​អង្គការ JMAS បាន​បញ្ជាក់ថា​អង្គការ JMAS បន្ត​ជួយ​អភិវឌ្ឍន៍​តំបន់​បោសសំអាត​មីន​រូ​ច​និង​បោសសំអាត​មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជួន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ប្រី ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
​ ​ការលើកឡើង​នេះ ក្នុង​ពិធី​ខួប​១០​ឆ្នាំ​នៃ​គម្រោង​កសាង​សុវត្ថិភាព​ភូមិ​របស់​អង្គការ​JMAS ក្រោម​ការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន KOMATSU កាលពី​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​បោសសំអាត​មីន​កម្ពុជា CMAC លោក ORKI Ryoichi ប្រធាន​អង្គការ JMAS លោក​NOJI KONIO​ប្រធាន​ក្រុមហ៊ុន KOMATSU​និង​ប្រតិភូ​អមដំណើរ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ចូល​រូ​ម​ផងដែរ​។​
​លោក ORKI Ryoichi ប្រធាន​អង្គការ JMAS បាន​មានប្រសាសន៍ថា សមិទ្ធផល​ផ្សេងៗ​ដែល​អង្គការ JMAS សម្រេចបាន​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​១០​កន្លងមក​ទាំង​ការ​
​ងារ​បោសសំអាត​មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដែល​កសាង​គឹ​ត​ជា​ទឹក​ក​ប្រាក់​ប្រមាណ​ជិត​មួយ​លាន​ពីរ​សែន​ដុល្លារ​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន អណ្ដូងទឹក​។​ល​។ អាចនិយាយបាន​ថា​ជា​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា និង​មិនអាច​កាត់ថ្លៃ​បាន ។​
​ លោក ង៉ាន ស្នា មេភូមិ​បឹង​ប្រី លើកឡើងថា នៅទីនេះ​ជា​អតីត​តំបន់​ប្រទាញប្រទង់​គ្នា​រវាង​កងទ័ព​រដ្ឋ​កម្ពុជា និង​កងទ័ព​ខ្មែរក្រហម ហើយ​ជា​ភូមិសាស្ត្រ​អំណោយផល​ល្អ ព្រោះ​នៅ​ជិត​បឹង​កំពីងពួយ ទើប​ភូមិ​បឹង​ប្រិ​យ៍​សម្បូរ​ទៅដោយ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ហើយ​នៅ​ឆ្នាំ​១៩៩៦ បាន​កងកម្លាំង​ស៊ីម៉ាក់​ចុះមក​បោសសំអាត ។​
​ ​ពលរដ្ឋ​ម្នាក់​ឈ្មោះ សឺ​ន វុទ្ធី ភេទ​ប្រុស រស់នៅ​តំបន់​ឆក​កណ្ដុរ ភូមិ​បឹង​ប្រី បាន​លើកឡើងថា ក្រោយពី​ធ្វើការ​បោសសំអាត​មីន​របស់​កងកម្លាំង​ស៊ីម៉ាក់ ក្រោម​ការគាំទ្រ​របស់​អង្គការ JMAS ឃើញថា​គ្រាប់មីន​ទាំង​ស្រុក​មិនទាន់បាន​អស់​១០០​ភាគរយ​ទេ គឺ​នៅមាន​សេសសល់​តាម​តំបន់​ផ្លូវ​ចាស់ និង​ដី​មួយចំនួនទៀត តែ​បន្ទាប់ពី​បោសសំអាត​មក មានការ​អភិវឌ្ឍ​ច្រើន មាន​ទាំង​ផ្លូវលំ សាលារៀន និង​អណ្ដូងទឹក​ជាដើម ។​
​ ​ក្នុងឱកាស​នោះ​លោក​ហេង រតនា ប្រធាន​មជ្ឈមណ្ឌល​បោសសំអាត​មីន​កម្ពុជា (CMAC) បាន​មានប្រសាសន៍ថា អំពាវនាវ​ដល់​អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ជួយ​ផ្សព្វផ្សាយ និង​អប់រំ​អំពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ដល់​កូនចៅ​តូច និង​សិស្សានុសិស្ស ឲ្យ​បាន​ផុសផុល​បន្ថែមទៀត ដើម្បី​កុំ​ឲ្យ​ពួកគាត់​មាន​គ្រោះថ្នាក់​ដោយសារ​បញ្ហា​នេះ ។​
​ ​គួរ​បញ្ជាក់ថា ក្រៅពី​ជួយ​បោសសំអាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ គម្រោង​កសាង​សុ​វត្ថ​ភាព​ភូមិ​(SVC Project)​រវាង CMAC-JMAS បាន​ចំណាយ​ថវិកា​សរុប​ចំនួន ១ ១៩៨ ៤៦៨​ដុល្លារ ជួយ​អភិវឌ្ឍន៍​សហគមន៍ នៅ​ខេត្តបាត់ដំបង មាន​កសាង​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ប្រវែង ៥៩.៩​គីឡូម៉ែត្រ​, កាយ​ប្រឡាយ​អម​សង្ខាង​ផ្លូវ ប្រវែង ៧៥.៥​គីឡូម៉ែត្រ​, លូ​ប្រអប់ ៧៤​កន្លែង​, សង់សាលា​រៀន​បាន ៨​ខ្នង​, ជីក​ស្រះ​ទឹក ៥២​កន្លែង និង​ធ្វើ​អណ្ដូងស្នប់​ទឹកស្អាត ១៦​កន្លែង ក្រោយ​បញ្ចប់​កម្មវិធី​មាន​ប្រគល់​បំពាក់​មេដាយ​ជួន​សប្បុរសជន​ជប៉ុន​ជាច្រើនរូប​និង​ដាំ​ដើមឈើ​ផងដែរ​៕S/

​អង្គការ​JMAS​បន្ត​ជួយ​អភិវឌ្ឍន៍​តំបន់​បោសសំអាត​មីន​រូ​ច​

​ ​
​ ​