​អង្គភាព​កងទ័ព​បូក​សរុប​លទ្ធផល​ការងារ​ខែ​ចាស់​បន្ត​ទិសដៅ​ការងារ​ខែ​ថ្មី​

189
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៩​នៅក្នុង​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​ចំណុះឱ្យ​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ខែកក្កដា​នឹងដាក់​ចេញ​ទិសដៅ​បន្តការងារ​យោធា​ខែសីហា​ឆ្នាំ​២០១៩​ទៀត​។​

ពិធី​នេះ​ក្រោម​អធិបតី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដួង​សំនៀង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​និង​មាន​ចូលរួម​ពី​មេបញ្ជាការ មេបញ្ជាការរង នៃ​វរ​សេនា​តូច​ទាំង​បួន​។

​លោក​អនុសេនីយ៍ឯក​អុល​ចំរើន​បាន​ឡើង​អាន​របាយការណ៍​ស្វាគមន៍​នឹង​លទ្ធផល​បូកសរុប​ការងារ​យោធា​ខែ​កក្ត​ដា ឆ្នាំ​២០១៩ នឹងដាក់​ចេញ​ទឹ​សដៅ​កា​ងារ​យោធា​ខែសីហា ឆ្នាំ​២០១៩ រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដួង​សំនៀង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​បាន​មាន​ប្រសា​ន៍​ជម្រុញ​ទៅដល់​នាយ​និង​ពលទាហាន​ទាំងអស់​។

​ត្រូវខិតខំ​បន្ត​យកចិត្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ក្នុង​ភារកិច្ច​ការពារជាតិ​មាតុភូមិ​នៅតាម​បន្ទាត់​ព្រំដែន​និង​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ស​ណ្ឋា​ប់​ធ្នាប់​ឱ្យបាន​ល្អប្រសើរ នៅតាម​តំបន់​ឈរជើង​របស់ខ្លួន​។​

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា​នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​ខែ​កក្ត​ដា​ឆ្នាំ​២០១៩​នឹងដាក់​ចេញ​ទិសដៅ​ការងារ​យោធា​ខែសីហា​ឆ្នាំ​២០១៩​របស់​អង្គភាព​នាពេលនេះ​គឺ​ចង់​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​ក្នុងការ​យកចិត្តទុកដាក់​ទាំង​កម្លាំងកាយ​កម្លាំង​ចិត្ត​យ៉ាង​ធំធេង​របស់​កងទ័ព​។​

បាន​នឹង​កំពុង​ខិតខំ​បំពេញ​បេស​សកម្ម​នៅតាម​បន្ទាត់​ព្រំដែន​ក្រោម​អនុសាសន៍​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​កងយោធពល​ខេមរភូមិន្ទ​មាន​តួនាទី​យ៉ាងសំខាន់​និង​ចាំបាច់​បំផុត​ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យភាព ឯករាជ និង​បូរណភាព​ដែនដី​។​

​ជាមួយគ្នា​នោះ​លោក​មេបញ្ជាការ​បាន​កោត​ស​សើរ​ធ្វើការ​វាយតំ​លៃ​ដល់​មេបញ្ជាការ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​និង​មាន​ភាព​វ៉ៃ​ឆ្លាត​ក្នុងការ​ច្នៃប្រឌិត លើ​ការកសាង​អង្គភាព​ឱ្យ​កាន់​រីកចម្រើន​៕S/​