​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជូនដំណឹង​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ចូលខ្លួន មក​ប្រកាស​ទ្រព្យ​សម្បត្តិ​

664
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ដល់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ឱ្យមក​ប្រកាស​ទ្រព្យសម្បត្តិ ដើម្បី​បំពេញ កាតព្វកិច្ច​របស់ខ្លួន​។​


​ក្នុង​សេចក្តីជូនដំណឹង ដែល​បានចេញ​កាលពី​ថ្ងៃទី​១៩ ខែមិថុនា​ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា យោងតាម​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ អង្គភាព​ប្រឆាំង អំពើពុករលួយ មាន​កិត្តិយស​ជម្រាបជូន​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អំពី​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សម្រាប់​សមាជិក ក្រុម ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ​ដូច​បញ្ជាក់​ខាងក្រោម​នេះ​៖
១. សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ធ្លាប់បាន ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ក្នុង​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩ ហើយ​បាន ជាប់ ឆ្នោត​បន្ត​តំណែង ក្នុង​ក្រុមប្រឹក្សា មិនមាន​ការចាំបាច់​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​យ៉ាងយូរ ៣០​ថ្ងៃ ក្រោយ​ចូលកាន់​តំណែង​ជាថ្មី​ម្តងទៀត​នោះទេ ហើយ រង់ចាំ​អនុវត្ត​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប ២​ឆ្នាំ (​អ្នក ប្រកាស​ក្នុង​ឆ្នាំ​២០១៨ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នៅ​ខែមករា ឆ្នាំ ២០២០ ហើយ​អ្នក​ដែល​បានប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ឆ្នាំ​២០១៩ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ខែមករា​ឆ្នាំ​២០២១)​។​
២.​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ ដែល​ទទួលបាន តំ​ណែ​ថ្មី​លើកដំបូង​ឬ​ឈប់​ជា​ស្ថាពរ ពី​សមាជិក​ក្រុមប្រឹក្សា ហើយ​មិនមាន​ជាប់ មុខងារ​ផ្សេងទៀត​ដែលមាន​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​នោះទេ ត្រូវអនុវត្ត​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​យ៉ាងយូរបំផុត ៣០ ថ្ងៃ ក្រោយ ការចូល​កាន់តំណែង ឬ​ក្រោយពី​ឈប់​ពីមុខ​តំណែង​នេះ​។​


​ ​ក្នុង​សេចក្តីជូនដំណឹង​ខាងលើនេះ បាន​បញ្ជាក់ដែរថា សមាជិក​ក្រុមប្រឹក្សា រាជធានី​ខេត្ត​ក្រុង ស្រុក ខណ្ឌ ត្រូវបំពេញ​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង បំណុល​ឱ្យបាន​ទាន់ពេលវេលា តាម​កំណត់​របស់​ច្បាប់ ដោយ​អាច ទៅដោយ ផ្ទាល់ ឬ​ផ្ញើ​តាម​ក្រុម ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ប្រចាំរាជធានី​ខេត្ត ឬ ក្រសួង មហាផ្ទៃ​ផ្នែក​រដ្ឋបាល​ស៊ីវិល ឬ​ផ្ញើ​តាម​បុគ្គល​ណា​ម្នាក់ ដែល​ខ្លួន​ទុកចិត្ត ឬ​ផ្ញើ​តាមរយៈ​ប្រអប់​ប្រៃសណីយ៍ PO BOX:3284 (​ដោយ​បញ្ជា​ក់លើ​ស្រោមសំបុត្រ​ថា បញ្ជូនមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ អគារ​លេខ ៥៤ មហាវិថី​លេខ ៥៤ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​) ដោយ​មិនចាំបាច់​បិត​តាម​ប្រៃសណីយ៍​៕សរន