​អង្គុយ​ដាក់​អន្ទាក់​កណ្តុរ​នៅក្បែរ​ចម្រាក់​ផ្លូវជាតិ​ត្រូវ​រថយន្ត​ក្រឡាប់​សង្កត់​ស្លាប់​

226
ចែករម្លែក
  • 272
    Shares

ដោយៈ​អង្គរតូច​/​សៀមរាប​៖​បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ឯ​ម្នាក់ទៀត​រងរបួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍ ដោយ​រថយន្ត​ក្រឡាប់​សង្កត់​លើ កាលពី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក​ទេព​ពុំសែន​អធិការនគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា​ករណីនេះ​គឺ​រថយន្ត​បែក​កង់​ខាងមុខ​បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ព្រំប្រទល់​ឃុំ​សសរស្តម្ភ​និង​ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ដែល​បណ្តាល​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។

លោក​អធិការ​បន្តថា រថយន្ត​បង្ក​ម៉ាក TOYATA ពាក់​ស្លាក​លេខ​ពោធិ៍សាត់ ២B.៦៦៦៩ បើកបរ​ពី​កើ​តទៅ​លិច​ដោយ​ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ​។​រថយន្ត​បាន​ផ្ទុះ​កង់​មុខ​ខាងឆ្វេង​ហើយ​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ផ្លូ​ទៅ​ផ្នែក​វ​ខាងជើង ទៅបុក​រុញ ជនរងគ្រោះ​ឈ្មោះ ស៊ុ​ង ស៊ីណា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​ទីលំនៅ​ភូមិ​កើតហេតុ​ជា​កម្មករសំណង់​ដែល​កំពុង​អង្គុយ​ដាក់​អន្ទាក់​កណ្តុល​តាម​ច​ង្រា​ក់​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​តែម្ដង​។​ចំណែក​កូន​ម្ចាស់​រថយន្ត​ម្នាក់​បាន​រងរបួស​។​ចំពោះ​រថយន្ត​ខូចខាត​១​គ្រឿង​។​អ្នកបើករថយន្ត​គេចខ្លួន​ក្រោយពេល​កើតហេតុ​។​

​លោក​អធិការ​បន្តថា​មូលហេតុ​រថយន្ត​បែក​កង់​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវ​។​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​កសាង​សំណុំរឿង​និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រងចាំ​ដោះស្រាយ​តាមច្បាប់​។ ឯ​សាកសព​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​