​អញ្ជើញ​ចូលរួម​ខួបកំណើត​ឆ្លៀតឱកាស​លួច​យក​មាស​ម្ចាស់​កម្មវិធី​

179
ចែករម្លែក

ដោយ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ស្ត្រី​ម្នាក់​ដែល​ម្ចាស់​អញ្ជើញ​ចូលរួម​ធ្វើ​ខួបកំណើត​បែរជា​ឆ្លៀតឱកាស​ចូលក្នុង​បន្ទប់​ម្ចាស់​កម្មវិធី​លួច​យក​មាស​បានជា​ច្រើន​តម្លឹង​រួច​គេចខ្លួន​មួយរយៈ​។​តែ​ទីបំផុត​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៨​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៩​នៅ​ចំណុច​មណ្ឌល​បី ស្ថិតនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​ឈ្មោះ រុន ម៉ាឡៃ ភេទ ស្រី អាយុ ៤៦​ឆ្នាំ រស់នៅក្នុង​ភូមិ​មណ្ឌល​៣ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។​ជនរងគ្រោះ​ថា ជនសង្ស័យ​ឈ្មោះ ផាត​ចន្ថា​ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​។​នៅពេល​កើតហេតុ​នោះ​ខ្លួន​បានធ្វើ​កម្មវិធី​ខួបកំណើត និង​បាន​ហៅ​អ្នកជិតខាង រួមទាំង​មាន​ជនសង្ស័យ​ចូលរួម​ផងដែរ ។​

ប៉ុន្តែ​កម្មវិធី​ចាប់ផ្តើម​ជនសង្ស័យ​បែរជា​បាន​ឆ្លៀតឱកាស​ចូលក្នុង​បន្ទប់​ហើយ​លួច​យក​សម្ភារៈ​មានតម្លៃ​មាន​ខ្សែដៃ​លោហធាតុ​ពណ៌​លឿង​ចំនួន​២​ខ្សែក​លោហធាតុ​ពណ៌​លឿង​ចំនួន​១​ខ្សែ​ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង ៣​វង់ ក្រវិល​លោហធាតុ​ពណ៌​លឿង​១​គូរ​ហើយ​បានគេច​ខ្លួន​មុនគេ​៕S/

​រូប​ថ​តៈ​ស្ត្រី​ជើងល្អ​ឈ្មោះ​ផាត​ចន្ថា​អាយុ​២៦​ឆ្នាំ​ដែល​គេ​អញ្ជើញ​ចូលរួម​ខួបកំណើត​បែរជា​ចូល​បន្ទប់​លួច​មាស​និង​របស់​មានតម្លៃ​គេ ( រូបៈ ប​.​ជ័យ​)​