​អណ្តូង​រុករក​រ៉ែ​មាស​នៅ​ខេត្តព្រះវិហារ​កំពុង​បង្កឱ្យមាន​មនុស្ស​ស្លាប់​ពលរដ្ឋ​មានការ​ភ័យខ្លាច​

422
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​លោក​កែវ​ចំរើន​ស្នងការរង​កណ្តាល​យុត្តិធម៌​ខេត្តព្រះវិហារ​បាន​មាន​ប្រសា​ន៏​តាម​ទូរស័ព្ទ​ឱ្យ​រស្មី​កម្ពុជា​ប្រចាំខេត្ត​ព្រះវិហារ​ដឹងថា​ថៅកែ​ជនជាតិ​ចិន​ដែល​ប្រើ​កម្មករ​ចុះ​ក្នុង​អណ្តូងរ៉ែ​មាស​បណ្តាល​ថប់​ដ​ង្ហើ​ប​ស្លាប់​​៣​នាក់​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩​ហើយ។​ចំណែកឯ​សាកសព​ជនជាតិ​ចិន​៣​នាក់​នោះបាន​បញ្ចូនទៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៩​។​

​នៅ​​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​លោក​ហោ​ប៊ុនហួរ​អភិបាលស្រុក​រវៀង​ខណៈ​ចុច​ទូរស័ព្ទ​ចូល​២​ដង​ពុំមាន​អ្នក​លើក​ទូរស័ព្ទ​អ្នកយក​ពត៌មាន​យើង​ទេ​។​តែ​ក្រោយមក​បាន​ចុច​តប​មក​យើង​វិញ​ហើយ​បាន​ឆ្លើយថា​ក្រុមហ៊ុន​ដែល​ខម​នោះ​លោក​មិនបាន​ដឹងថា​មាន​អាជ្ញាប័ណ្ណ​ឬក៏​អត់​នោះទេ​។​ចំណែកឯ​ជនជាតិ​ចិន​ស្លាប់​បីនាក់​ក្នុង​អណ្តូងរ៉ែ​មាស​នោះ​ក៏​លោក​ពុំ​ទទួលបាន​ព័ត៌មាន​នេះដែរ​ចាំ​លោក​សួរ​សិន​ចាំ​ផ្តល់ព័ត៌មាន​ជា​ក្រោយ​។​

​កាលពី​ម៉ោងជាង​១២​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​លោក​សាយ​ដេ​ត​អធិការនគរបាល​ស្រុករ​វៀង​បាន​ឆ្លើយតប​តាម​ទូរស័ព្ទ​ថា​លោក​ពុំ​បានដឹង​ហេតុដែល​ជនជាតិ​ចិន​ចុះ​អណ្តូងរ៉ែ​មាស​ថប់​ដ​ង្ហើ​ប​ស្លាប់​នោះទេ​។​ពីព្រោះ​លោក​ជាប់រវល់​ចុះ​បំពេញភារកិច្ច​នៅ​ឃុំ​រៀបរយ​។​បើ​ចង់ដឹង​សួរ​ទៅខាង​ខេត្ត​ទៅ​ពីព្រោះ​គេ​មាន​របាយ​ការ​ណ៏​។​លោក​អធិការ​បាន​បន្តទៀតថា​រឿង​អណ្តូងរ៉ែ​មាស​មាន​ទំហំ​និង​ជម្រៅ​ណា​នោះ​ក៏​លោក​មិនបាន​ដឹង​ដែរ​រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ​។​

​ចំណែកឯ​លោក​យុទ្ធ​ចិន្តា​យុទ្ធ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​មិនអាច​សុំ​ការទំនាក់ទំនង​បានទេ​ព្រោះ​ទូរស័ព្ទ​មិន​ចូល​។​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​រមទម​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា​ក្រុមហ៊ុន​ដែល​ខម​មួយ​នេះ​បាន​រុករក​និង​ផល្លិត​រ៉ែ​មាស​ជា​យូរ​ឆ្នាំ​មកហើយ​។​

ក្រុមហ៊ុន​នេះ​បាន​ប្រើ​អាង​វ៉ៃ​ដាក់​គីមី​ជាង​១០​កន្លែង​ឯណោះ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​លំបាក​ក្នុងការ​ចិញ្ចឹមសត្វ​ខ្លាំងណាស់​។​ដោយសារ​ក្រុមហ៊ុន​នេះ​ប្រើ​គីមី​ពាសពេញ​តំបន់​នោះ​សូម្បីតែ​សត្វ​កង្កែប​សត្វ​គ្រប់​ប្រភេទ​រស់​មិន​បានដែរ​។​អ្នក​ដែល​រស់នៅ​តំបន់​នោះ​មានការ​បារម្ភ​ដល់​សុខភាព​កូនចៅ​ពួកគាត់​មែនទែន​៕S/​

ថៅកែចិនដែលប្រើមនុស្សចុះរណ្តៅថប់ដង្ហើមស្លាប់៣នាក់