​អតិថិជន​ឆ្នោត​មហា​សំណាង​កោស​មួយ​សន្លឹក ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ ៤០​លាន​រៀល​

260
ចែករម្លែក
​អតិថិជន​ឆ្នោត​មហា​សំណាង​កោស​មួយ​សន្លឹក ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ ៤០​លាន​រៀល​

ដោយៈ​ដេប៉ូ​/ភ្នំពេញៈ បុរស​មានសំណាង​ម្នាក់​ឈ្មោះ លោក ឌុ​ច លា​ភី រស់នៅ​ផ្ទះ​៣៧ ផ្លូវ​២២២ ភូមិ​សែន​សុខ​ទី​៤ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានឈ្នះ​រង្វាន់​ឆ្នោត​កោស​ឈ្មោះថា “​ឃ្មុំ​មាស​” ចំនួន ៤០​លាន​រៀល​ជា​លុយ​សុទ្ធ​ពី​ឆ្នោត​មហា​សំណាង​។ រង្វាន់​ធំ​មហា​សំណាង​នេះ​ត្រូវបាន​ក្រុមហ៊ុន​ឆ្នោត​មហា​សំ​ណា ង ប្រគល់ជូន​ដោយផ្ទាល់​ដៃ​ចំពោះមុខ​អ្នកសារព័ត៌មាន​នា​រសៀល​ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ intelligent office center (IOC) រាជធានី​ភ្នំពេញ​។​
​ ​លោក ទូច លា​ភី អាយុ ៦១​ឆ្នាំ​អ្នក​ឈ្មះ​រង្វាន់​ធំ​រូបនេះ បានបញ្ជាក់​ប្រាប់ឱ្យដឹង​ថា លោក​ពិតជា​មាន​ភ​ព្វ​សំណាង​ណាស់ គ្រាន់តែ​បាន​ចំណាយ​ថវិកា​ត្រឹមតែ​បួន​ពាន់​រៀល​ប៉ុណ្ណោះ ក៏បាន​ឈ្នះ​រង្វាន់​ធំ​រហូតដល់ ៤០​លាន​រៀល​ពី​ឆ្នោត​កោស​ផ្សងសំណាង​ឈ្មោះ “​ឃ្មុំ​មាស ”​នេះ​។​


​ ​រង្វាន់​ធំ​ឆ្នោត​មហា​សំណាង​ទឹកប្រាក់​៤០​លាន​រៀល​នេះ មិនមែន​ឈ្នះ​ជា​លើកទីមួយ​នោះទេ កន្លងមក​ឆ្នោត​មហា​សំណាង​បានប្រគល់​ធំៗ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជូន​ដល់​បណ្តា​អតិថិជន​ទូទាំង ២៥​រាជធានី​ខេត្ត​ក្រុង ដែល​តែងតែ​និយម​គាំទ្រ​កំសាន្ត​ផ្សងសំណាង​ឆ្នោត​មហា​សំណាង​។​


​ក្នុង​ពិធី​ប្រគល់​រង្វាន់​ធំ​នេះ លោក អៀង ធាង តំណាង​ដេប៉ូ​ក្រុងភ្នំពេញ បាន​សម្តែង​នូវ​អារម្មណ៍​ត្រេកអរ ចូលរួម​អបអរសាទរ​អតិថិជន​និង​បាន​លើកឡើងថា «​ការប្រគល់​រង្វាន់​នេះ គឺជា​ការប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​មានសំណាង​ពិតប្រាកដ​ជា​លុយ​សុទ្ធ​៤០​លាន​រៀល ដោយ​គ្មាន​ការ​ក្លែងបន្លំ​នៅក្នុង​រូបភាព​ណាមួយ​នោះទេ​។ លើសពីនេះ​អតិថិជន​ពិតជា​មានឱកាស​ឈ្នះ​រង្វាន់​ធំ​រហូតដល់ ៨៨​លាន​រៀល​ពី​ឆ្នោត​មហា​សំណាង ដោយ​គ្រាន់តែ​ធ្វើការ​ផ្សងសំណាង​ចំណាយ​ទឹកប្រាក់​បន្តិចបន្តួច​១០០​រៀល​សល់​ពី​ការ​អាប់​ប្រាក់ ដែល​មិនមាន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​»​។

​អតិថិជន​ឆ្នោត​មហា​សំណាង​កោស​មួយ​សន្លឹក ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ ៤០​លាន​រៀល​


​លោក​បាន​បន្ថែមថា «​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​តែងតែ​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ប្រជាជន​កម្ពុជា ដែល​និយម​កម្សាន្ត​ផ្សងសំណាង​ឆ្នោត​ស្របច្បាប់ ក៏ដូចជា​កាត់បន្ថយ​នូវ​ល្បែង​ហាមឃាត់​ផ្សេងៗ​ផងដែរ​»​។​
​ដោយឡែក​លោក សំ ថុ​នា តំណាង​ផ្នែក​លក់​ឆ្នោត​មហា​សំណាង​បានបញ្ជាក់​ឱ្យដឹងថា «​ការប្រគល់​រង្វាន់​ធំ​នេះ មិនមែនជា​លើក​ទី​១​នោះទេ​។ ពិធី​ជួបជុំ​នៅថ្ងៃនេះ បាន​ជម្រះ​នៅ​មន្ទិល​ទាំងឡាយ​ដែល​បញ្ចាក់​កាន់តែច្បាស់​អំពី​ឆ្នោត​មហា​សំណាង​ដែល​តែងតែ​ប្រកាន់​ជំហរ​តម្លាភាព​ក្នុង​ការប្រគល់​ប្រាក់រង្វាន់​ពិតៗ​ជូនទៅ​អតិថិជន​អ្នកឈ្នះ​។ ថ្ងៃនេះ​ក៏បាន​បង្ហាញ​យ៉ាងច្បាស់​អំពី​រង្វាន់​ធំ​ពិតប្រាកដ​មែន​ពី​ឆ្នោត​មហា​សំណាង​។ ការ​ឈ្នះ​រង្វាន់​៤០​លាន​រៀល​ដែល​មិនទាន់​ជា​រង្វាន់​ធំ​បំផុត​នៅឡើយ​នោះទេ រង្វាន់​ធំ​បំផុត​អតិថិជន​អាច​ឈ្នះ​រង្វាន់​ដល់​១៥​ម៉ឺន​ដុល្លារ​ទៅ ៣០​ម៉ឺន​ដុល្លារ ឬ​អាច​លើសពី​ចំនួន​នេះ​ទៀត​។ ចំនួន​ធំ​នេះ​អាច​ទិញ​ផ្ទះល្វែង​ពី​បី​ល្វែង នៅសល់​ខ្លះ​ទុកជា​ដើមទុន​រកស៊ី​បាន​យ៉ាង​ល្អប្រសើរ​។​
លោក ទូច លា​ភី អតិថិជន​មានសំណាង​ឈ្នះ​រង្វាន់​ធំ​៤០​លាន​រៀល​ពី​ឆ្នោត​មហា​សំណាង បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយ​បានឈ្នះ​រង្វាន់​ធំ​ពី​ឆ្នោត​មហា​សំណាង​ព្រមទាំង​បាន​និយាយថា​«​ពិតជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​សូម្បីតែ​យល់សប្តិ​ថា​ខ្ញុំ​ពិតជា​មានសំណាង​បានទទួល​ប្រាក់រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ជាមួយ​ថវិកា​៤០​លាន​រៀល ស្មើនឹង​មួយ​ម៉ឺន​ដុល្លារ​អាម៉េរិក​។ ទឹកប្រាក់​នេះ​ខ្ញុំ​ទុកជា​ដើមទុន​ពង្រីក​មុខ​របរ​បន្ថែម ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើង នឹង​មួយចំណែក​ទៀត​ទុក​សំរាប់​ធ្វើបុណ្យ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​នឹង​ខិតជិត​មកដល់​ក្នុងពេល​ខាងមុខនេះ​» ។​

​អតិថិជន​ឆ្នោត​មហា​សំណាង​កោស​មួយ​សន្លឹក ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ ៤០​លាន​រៀល​


​ ​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​គឺជា​ប្រតិបត្តិ​ករ​ឆ្នោត​កម្សាន្ត​ផ្សងសំណាង​ស្របច្បាប់ ដែល​ទទួលបាន​អាជ្ញារ​បណ្ណ​ពី​រាជរដ្ធាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រតិបត្តិ​ការលក់​ឆ្នោត​ឡូតូ​ប្រាំ​ខ្ទង់ ជាមួយ​រង្វាន់​លួង​ចិត្ត​ពីរ​ខ្ទង់ និង​បី​ខ្ទង់ និង​ឆ្នោត​កោស​ភ្លាម​ឈ្នះ​ភ្លាម​។ ប្រភេទ​ឆ្នោត​កោស​ភ្លាម​ឈ្នះ​ភ្លាម​មាន​រង្វាន់​យ៉ាង​ធំ​សន្លឹក​សន្ធាប់​ប្រាក់រង្វាន់​រហូតដល់​៨៨​លាន​រៀល​។ លើសពីនេះ​ក៏មាន​ប្រភេទ​ឆ្នោត​ដែល​កំពុង​ពេញនិយម​គាំទ្រ​យ៉ាងខ្លាំង​នៅលើ​ទីផ្សារ មានដូចជា ឆ្នោត​កោស​យាយ​សំ​ក្តី​ស្រមៃ ឆ្នោត​កោស​យាយ​សំយាយ​សយ ឆ្នោត​កោស​សប្បាយ​កោស ឆ្នោត​កោស​ឃ្មុំ​មាស ឆ្នោត​កោស​បាល់ទាត់​ពិភពលោក និង​ប្រភេទ​ឆ្នោត​កោស​ដទៃ​ផ្សេងៗ​ទៀត​។ ឆ្នោត​មហា​សំណាង​មាន​កេ​រិ៍្ត​ឈ្មោះ​ល្បីល្បាញ​ទទួលបាន​ការ​គាំ​យ៉ាងខ្លាំង​ជាមួយ​ការកម្សាន្ត​សប្បាយ​ផ្សងសំណាង​ពី​សំណាក់​មហាជន ក្នុង ប្រទេស​កម្ពុជា​។​
​ឆ្នោត​មហា​សំណាង​មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​ភាព​រីករាយ​មួយ​មុខតែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​ក្នុង​សកម្មភាព​សង្គម​ចាប់តាំងពី​ចាប់ដំណើរការ​អាជីវក​ម្ម​មកដល់ពេលនេះ ដែលមាន​សកម្ម​ភាពជា​ច្រើន​ដូចជា កម្មវិធី​មូលនិធិ​មហា​សំណាង និង​កម្មវិធី​ផ្សេងៗ​ទៀត​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​បាន​នឹង​កំពុង​ចូលរួម​សកម្មភាព​សប្បុរសធម៌​សង្គម ដោយមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន Davitra Coulsulting Cambodia ក្នុង​ការផ្តល់​ប្រឹក្សា​ពិគ្រោះ​យោបល់​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​សិស្សានុសិស្ស និង​និស្សិត​កម្ពុជា​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ជាមួយ​ការផ្សព្វផ្សាយ​ព័ត៌មាន​តាមរយៈ​កម្មវិធី​«​ប្រគុំ​តន្ត្រី​អាហារូបករណ៍​មហា​សំណាង​» វិទ្យុ វីដេអូ​អប់រំ​ខ្លីៗ និង​កម្មវិធី​ផ្សេងៗ​ទៀត​។​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​នឹង​បន្ត​ចូលរួមចំណែក​ក្នុងសង្គម និង​ក្នុង​សហគមន៍​ដែលមាន​ប្រតិបត្តិការ​ឆ្នោត​មហា​សំណាង​។​
​ ​សំរាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​កញ្ញា ជិន និ​កា ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ តាមរយៈ​លេខ​ទូរស័ព្ទ​០១៥ ៩៥៩ ៧៧៦ ឬ ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង​តាមរយៈ​លេខ​ទូរស័ព្ទ ០៧០ / ០៩៣ / ០៩៨ / ០៦៨ / ០៩៩ ២៣៥ ២៣៥​ឬ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​KTV Lottery ឬ​វេ​ប​សាយ www.ktvlottery.com៕srn

#