​អតិថិជន​វី​ង​ផ្ញើ​ប្រាក់​ពី​កូរ៉េខាងត្បូង​និង​ថៃ​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ថ្មី​នា​បុណ្យ​ភ្ជុំបិណ្ឌ​

226
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​នា​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បានធ្វើ​ការចាប់​រង្វាន់​ជា​លើក​ទី​១​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ចំនួន​២​រូប​ដែល​នឹង​ទទួលបាន​រង្វាន់​ម៉ូតូ​ស៊េរី​ថ្មី​។​បន្ទាប់ពី​ពួកគាត់​បានធ្វើ​ប្រតិបត្តិ​ការផ្ញើ​ប្រាក់​ពី​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ថៃ​មកកាន់​កម្ពុជា​តាមរយៈ​ដៃគូ​ផ្ញើ​ប្រាក់​របស់​វី​ង​។​

​អ្នកឈ្នះ​រង្វាន់​ដំបូង​ទាំង​២​រូប មានឈ្មោះ​សុខ គី​រី ស្ថិតនៅ​ប្រទេស​កូរ៉េខាងត្បូង និង​ឈ្មោះ ប៊​ន អេង ស្ថិតនៅ​ប្រទេស​ថៃ​។ អ្នកឈ្នះ​រង្វាន់​ដំបូង​ទាំង​២​រូបនេះ នៅក្នុង​ចំណោម​អតិថិជន​រាប់ពាន់នាក់​របស់​វី​ង ដែល​បាន​ផ្ញើ​ប្រាក់​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩​ដល់​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៩​។​រង្វាន់​សម្រាប់​អ្នកឈ្នះ​រង្វាន់​ទាំង​២​រូប គឺ​ម៉ូតូ​ស៊េរី​ថ្មី ឆ្នាំ​២០១៩​។

​ដោយ​អ្នកឈ្នះ​រង្វាន់​ទាំង​២​រូប​កំពុងស្ថិត​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ថៃ​ដូច្នេះ​បងប្អូន​របស់​ពួកគាត់​ដែលជា​អ្នកទទួល​ប្រាក់​ផ្ញើ​នៅ​កម្ពុជា​បានមក​ទទួល​រង្វាន់​ម៉ូតូ​ស៊េរី​ថ្មី​២០១៩​នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ឯកទេស​វី​ង​នៅ​ភ្នំពេញ​។​

មានប្រសាសន៍​នៅក្នុង​ពិធី​ចាប់​រង្វាន់​លោក​ប៊ុន​ថែ​អគ្គនាយករង​របស់​វី​ង​បាន​មានប្រសាសន៍ថា​៖​វី​ង​មាន​ក្តីរំភើប​ណាស់​ដែល​បាន​ចូលរួម​ផ្តល់រ​ង្វាន់​ដល់​អតិថិជន​ដែល​បងប្អូន​របស់​ពួកគាត់​ស្ថិតនៅ​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ថៃ​ហើយ​មិនបាន​មកជួបជុំ​គ្រួសារ​នៅ​កម្ពុ​ជានា​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​។

​លោក​ប៊ុន​ថែ​មានប្រសាសន៍​បន្តថា​“​ក្នុងពេលដែល​វី​ង​បន្ត​ណែនាំ​ពី​ផលិតផល​និង​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ជួយ​បង្កើន​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មិនដែល​ភ្លេច​ឡើយ​នូវ​ការសំដែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​រាប់លាន​នាក់​របស់​យើង​។​ដែល​តែងតែ​ជួយ​វី​ង​ឱ្យ​បន្ត​ឆ្ពោះទៅមុខ​ជានិច្ច​ទោះបីជា​ក្នុងស្ថានភាព​ដ៏​លំបាក​ក៏ដោយ​។

លោក​ក៏​សូម​ជូនពរ​ដល់​អតិថិ​ជន​ទាំងអស់​ក៏ដូចជា​ក្រុមគ្រួសារ​របស់​ពួកគេ​នូវ​ភាពសប្បាយ​រីករាយ​និង​ភាពរុងរឿង​នា​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ ”​កម្មវិធី​ប្រ​ម៉ូ​សិន​ភ្ជុំបិណ្ឌ​ឈ្នះ​ម៉ូតូ​ស៊េរី​ថ្មី​នេះ​គឺជា​កម្មវិធី​ប្រូ​ម៉ូ​សិន​របស់​ធនាគារ​ឯក​ទេស​វី​ង​ដែល​ធ្វើឡើង​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន​ចំពោះ​ការគាំទ្រ​លើ​ផលិតផល​និង​សេវាកម្ម​របស់​វី​ង​។​

ជាពិសេស​សម្រាប់​អតិថិជន​នៅក្រៅ​ប្រទេស​ដូចជា​ប្រទេស​កូរ៉េខាងត្បូង​និង​ប្រទេស​ថៃ​ដែល​បាន​ផ្ញើ​ប្រាក់​មក​កម្ពុជា​តាមរយៈ​ដៃគូ​វី​ង​ដូចជា​៖ GME, Gmoney Trans, KB Kookmin, Hanpass, SBI Cosmoney, Shinhan Bank និង PPCB ។​នៅ​ប្រទេស​កូរ៉េខាងត្បូង និង DeeMoney និង 2C2P នៅ​ប្រទេស​ថៃ​។​សម្រាប់​អតិថិជន​ដែល​មិនទាន់​បានឈ្នះ​រង្វាន់​សូមកុំ​បារម្ភ​ព្រោះថា​ធនាគារ​ឯកទេស​វី​ង​នឹងមាន​ការចាប់​រង្វាន់​លើក​ទី​ពីរ​និង​ទី​បី​ទៀត​។​

​ការចាប់​រង្វាន់​លើក​ទី​២​នឹង​ប្រកាស​អ្នកឈ្នះ​រង្វាន់​នៅ​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៩​សម្រាប់​ប្រតិបត្តិ​ការដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​។​ចំណែក​ការចាប់​រង្វាន់​លើក​ទី​៣​នឹងធ្វើ​ការប្រកាស​អ្នកឈ្នះ​រង្វាន់​នៅ​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៩​សម្រាប់​ប្រតិបត្តិ​ការដែល​ប្រព្រឹត្តទៅ​ចាប់ពី ថ្ងៃទី​២៣ ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៩៕S/​