​អតិថិជន​វី​សា​កាត​ទាំងអស់​នឹង​រីករាយ​ជាមួយ​ឯកសិទ្ធិ​ពិសេស​តាមរយៈ​កម្មវិធី Visa epic experiences

456
ចែករម្លែក
  • 3
    Shares

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អតិថិជន​វី​សា​កាត​ទាំងអស់​នឹង​ទទួលបាន​បដិសណ្ឋាកិច្ច​ពិសេស​ដោយសារតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​នេះ​បានរៀបចំ​នូវ​កម្មវិធី​ឯកសិទ្ធិ នឹង​ការ​បញ្ចុះតម្លៃ​ជូន​អតិថិជន​វី​សា​កាត​ទាំងអស់​តាមរយៈ​កម្មវិធី Visa epic experiences នៅក្នុង​ប្រទេស​កម្ពុជា​។

​តាមរយៈ​កម្មវិធី​មួយ​នេះ​អតិថិជន​វី​សា​កាត​ទាំងអស់​រួមទាំង​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មកពី​គ្រប់ទិសទី​ក្នុង​ពិភពលោក​អាច​រីករាយ​ជាមួយនឹង​ដំណើរ​ទេសចរណ៍​កម្សាន្ត​និង​កម្មវិធី​សិល្បៈ​ទាំងឡាយ​បាន​យ៉ាង​ងាយស្រួល​។ ដោយ​គ្រាន់តែ​ប្រើប្រាស់​វី​សា​កាត​របស់​ពួកគេ​នឹង​ទទួលបាន​ជម្រើស​ជាង ១៥០​កន្លែង នៅ​ទូទាំងប្រទេស​កម្ពុជា ក៏ដូចជា​ការត្រួតពិនិត្យ​សុខភាព (Health-tourism) នៅ​ប្រទេស​ថៃ​ផងដែរ​។​

​អ្នកស្រី​ជុំ​ម៉ូ​នី​កា​នាយិកា​គ្រប់គ្រង​វី​សា​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​“​ការផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​រួម​មានការ​ទទួលទាន​អាហារ​ការកម្សាន្ត​ការធ្វើដំណើរ​និង​ការថែទាំ​សុខភាព​ជូន​ដល់​អតិថិជន​វី​សា​កាត គឺជា​វិធីសាស្ត្រ​មួយ​របស់​យើង​ក្នុងការ​ជម្រុញ​កំណើន​អ្នកប្រើប្រាស់ ។​ក៏ដូចជា​ជំរុញ​កំណើន​នៃ​ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនជាង​មុន​ឈរលើ​គោល​គំនិត​នេះ យើង​បានរៀបចំ​នូវ​កម្មវិធី Visa epic experiences ។

​អតិថិជន​វី​សា​កាត​នៅក្នុង​ប្រទេស​កម្ពុជា​និង​អ្នកទេសចរ​មកពី​ទូទាំង​ពិភពលោក​នឹង​អាច​ទទួលបាន​នូវ​ឯកសិទ្ធិ​ពិសេស​នេះ​ដើម្បី​បង្កើត​នូវ​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​មិនអាច​បំភ្លេចបាន​ជាមួយនឹង​ក្រុមគ្រួសារ​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគាត់​បាន​យ៉ាង​ងាយស្រួល​បំផុត​ដោយ​គ្រាន់តែ​ប្រើប្រាស់​វី​សា​កាត​តែប៉ុណ្ណោះ​”​។

អតិថិជន​វី​សា​កាត​អាច​អញ្ជើញ​ទៅ​ទទួលទាន​អាហារ​នៅ​ហាង​ដ៏​ពេញនិយម​មួយចំនួន​រួមមាន​ហាង​អ៊ុយ​គុយទាវ World Dining, The Pizza Company, Bar B Q Plaza, Swensen’s, Dairy Queen, Krispy Kreme,TheAsianKitchen,TOUSlesJOURS,​និង​Lotteria​។​ជាពិសេស​នៅ​ឆ្នាំនេះ​យើង​មាន​រួមបញ្ចូល​នូវ​ភោជនីយដ្ឋាន​ល្អៗ​បន្ថែម​ជាច្រើន​ទៀត​មានដូចជា Yi Sang, Sevensea និង Kanji Japanese ទៅក្នុង​កម្មវិធី Visa epic experiences ដោយមាន​ជ្រើសរើស​នូវ​មុខម្ហូប​ប្រចាំ វី​សា ផងដែរ​។

នៅក្នុង​ហាង​មួយចំនួន​ការបញ្ចុះ​តម្លៃ​អាច​នឹង​ផ្តល់ជូន​រហូតដល់​៣០​ភាគរយ​ចំពោះ​ការទទួល​ទាន​អាហារ​នៅក្នុង​ថ្ងៃ​ដែល​កំណត់ដោយ​ក្រុមហ៊ុន​វី​សា​។​បន្ថែម​ពីលើ​ការទទួល​ទាន​អាហារ អតិថិជន​វី​សា​កាត អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ ១០​ដុល្លារ លើ​ទំនិញ​លក់​តាម​អន​ទ្បា​ញ​របស់​គេហទំព័រ La Rue និង បញ្ចុះតម្លៃ​រហូតដល់ ៣០​ភាគរយ​នៅ​រោងកុន​នឹង​សាខា Legend Cinema ទាំងអស់​។

​កម្មវិធី​Visaepicexperiences​ក៏មាន​ការបញ្ចុះ​តម្លៃ​សម្រាប់​ការធ្វើដំណើរ​ផងដែរ​ដូចជា​បញ្ចុះតម្លៃ​៨​ដុល្លារ​លើ​ការ​កក់​សំបុត្រ​តាមរយៈ www.bangkokair.com/visakh និង ការបញ្ចុះ​តម្លៃ ៨​ដុល្លារ សម្រាក់​ការទិញ​សំបុត្រ​នៅក្នុង​គេហទំព័រ www.thaiairways.com/kh នៅ​រៀងរាល់​ថ្ងៃទី​១៥ នៃ​ខែ​នីមួយៗ​។

លើសពីនេះ​ទៀត អតិថិជន​វី​សា​កាត មាន​សិទ្ធិ​ទទួលបាន​ទឹកប្រាក់​បញ្ចុះតម្លៃ​១០​ដុល្លារ ប្រសិនបើ​ទិញ​កញ្ចប់​ធ្វើដំណើរ​ដែលមាន​តម្លៃ​ចាប់ពី ១៩៩​ដុល្លារ​ឡើងទៅ នៅ​ក្រុមហ៊ុន Paramount Angkor Travel & Tours និង ការបញ្ចុះ​តម្លៃ​១០% សម្រាប់​ការ​កក់​បន្ទប់​នៅក្នុង​គេហទំព័រ www.booking.com​។​

ការធ្វើ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ដើម្បី​ពិនិត្យ​សុខភាព​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទេសចរ​នៅ​ទូទាំង​ពិភពលោក​ហើយ​ចំពោះ​អតិថិជន​វី​សា​កាត​ដែលជា​ជនជាតិខ្មែរ​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​លើ​កញ្ចប់​សេវា​ថត​ស្កេ​ន​អេកូ និង​កញ្ចប់​សេវា​ពិនិត្យ​សុខភាព​តាម​ផ្នែក​ជាក់លាក់​ណាមួយ នៅ​មន្ទីរពេទ្យ Paolo មន្ទីរពេទ្យ Samitivej និង មន្ទីរពេទ្យ BNH នៅក្នុង​ប្រទេស​ថៃ​។​

​អ្នកស្រី​ម៉ូ​នី​កា​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា​“​ថ្មីៗ​នេះ​ប្រទេស​កម្ពុជា​បាន​ចូលក្នុង​បញ្ជី​នៃ​បណ្តា​ប្រទេស​កំពុង​អនុវត្ត​ការទូទាត់​ប្រាក់​តាមរយៈ​QR​កូដ​។ ការទូទាត់​ប្រាក់​តាម QR​កូដ អនុញ្ញាត​ឲ្យ​អតិថិជន​វី​សា​កាត​អាច​ប្រើ​ទូរស័ព្ទដៃ​របស់​ពួកគេ​ស្កេ​ន​ដើម្បី​ទិញ​ទំនិញ​ដោយ​មិនបាច់​មាន​សាច់​ប្រាក់សុទ្ធ​ព្រមទាំង​អាច​បង់​វិក្កយបត្រ​ទៅកាន់​អាជីវក​នៅ​ទីកន្លែង​ណា​ក៏បាន​ដែល​ទទួល​ការទូទាត់​តាមរយៈ​វី​សកាត​QR​កូដ​។​ការទូទាត់​ប្រាក់​តាមរយៈ​QR​កូដ​នាំមក​នូវ​បទពិសោធន៍​ថ្មី​ដល់​អតិថិជន​ក្នុងការ​ទូទាត់​ប្រាក់​ប្រកបដោយ​សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស​។​”

​អត្ថប្រយោជន៍​ដ៏​វិសេស​នៃ​កម្មវិធី Visa epic experiences មាន​ផ្តល់ជូន​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់ វី​សា​កាត​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ទោះ​កាត​នោះ​ធ្វើ​នៅ​ប្រទេស​ណាក៏ដោយ​។ អតិថិជន​ដែល​ប្រើប្រាស់ វី​សា​កាត អាច​រីករាយ​ជាមួយនឹង​ការផ្តល់ជូន​ទាំងអស់​នៅក្នុង​កម្មវិធី Visa epic experiences ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​៣០ ខែកញ្ញា​ឆ្នាំ ២០១៩៕S/