​អតីតមន្ត្រី​យោធា​ម្នាក់​ពាក់​ផ្កាយ​៣​ក្លែងក្លាយ​ត្រូវ​តុលាការ​ចោទប្រកាន់​ចំណែក​ម្នាក់ទៀត​ដោះលែង​វិញ

894
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​អតីត មន្ត្រី​យោធា​ម្នាក់​ដែលមាន​ឯកសណ្ឋាន​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ត្រូវបាន​លោក​កុល បុ​ន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែមីនា​ចោទប្រកាន់​ពីបទ​ចរាចរណ៍​ក្រដាសប្រាក់​ក្លែងក្លាយ​បទ​កាន់កាប់​អាវុធ​ខុសច្បាប់​និង​បទ​ក្លែង​ប័ណ្ណ​យោធា​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ចំណែក​មន្ត្រី​យោធា​ម្នាក់ទៀត​បាន​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​សំអាងថា​មិនមាន​ជាប់​ពាក់ព័ន្ធ​ករណីនេះ​ទេ​។​

​ជនសង្ស័យ​ពីរ​នាក់​នេះ​ឈ្មោះ​ឡូត ហេង ហៅ​អា​ម៉េង អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ មុខរបរ​អតីត​យោធា​និង ឈ្មោះ សន ប៊ុន​ថេ​ង អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ភូមិ​ឃ្លាំង សង្កាត់​ឬ​ស្សី​កែវ មុខរបរ​យោធា​បាន​ត្រូវ​សមត្ថកិច្ច​ចំរុះ​ខណ្ឌ​ឬ​ស្សី​កែវ ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ ដោយ​រកឃើញថា បាន​កាន់កាប់​កាំភ្លើង​ខុសច្បាប់ (​កាំភ្លើង​ហ្គាស​) និង​ប្រើប្រាស់​ប្រាក់​ដុល្លារ​ក្លែងក្លាយ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ខណៈដែល​កម្លាំង​សមត្ថកិច្ច​ចំរុះ ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ទី​១៖ អាវុធខ្លី​ជ័រ​ប្រើ​ហ្គាស់​មួយ​ដើមទី​២៖ ប្រាក់​ដុល្លារ​ខ្មៅ​ចំនួន​១៥​សន្លឹក​ទី​៣៖ ប្រាក់​ដុល្លារ​ចំនួន​១០៨០​ដុល្លារ​ទី​៤៖ ប្រាក់រៀល​ចំនួន​២៥០០០​រៀល​ទី​៥៖ ម៉ូតូ​មួយគ្រឿង​ម៉ាក SZ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-8627​ទី​៦៖ អត្តសញ្ញាណប័ណ្ណ​យោធា​២​សន្លឹក​។​

​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​ឡូត ហេង ហៅ​អា​ម៉េង បាន​សារភាពថា​ខ្លួន​ឈប់​ធ្វើ​យោធា​តាំងពី​ឆ្នាំ​២០១៦​។​ចំណែក​ឈ្មោះ​សន ប៊ុន​ថេ​ង បាន​បដិសេធថា​មិនមាន​ជាប់​ពាក់ព័ន្ធ​ករណីនេះ​ទេ​ពោលគឺ​ឈ្មោះ​ឡូត ហេង​ជា​អ្នកប្រព្រឹត្ត​តែម្នាក់ឯង​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមីនា​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​បុរស​២​នាក់​នេះ​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​ក្រោយ​ការសាកសួរ​រួចហើយ​តុលាការ​បាន​ចោទប្រកាន់​ឈ្មោះ​ឡូត​ហេង​ចំនួន​៣​បទល្មើស​។​ចំណែក​ឈ្មោះ​សន​ប៊ុន​ថេ​ង​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​សំអាងថា​មិនមាន​ជាប់​ពាក់ព័ន្ធ​ករណីនេះ​ទេ​៕S/

​អតីតមន្ត្រី​យោធា​ម្នាក់​ពាក់​ផ្កាយ​៣​ក្លែងក្លាយ​ត្រូវ​តុលាការ​ចោទប្រកាន់​ចំណែក​ម្នាក់ទៀត​ដោះលែង​វិញ