​អតីតយុទ្ធជន​ម្នាក់​ជា​ស្ត្រី​ពិការ​ទទួលបាន​ផ្ទះមួយ​ខ្នង​ពីស​ម្តេច​តេ​ជោ​ហ៊ុនសែន​

709
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃ​ទៅ​៥​ខែសីហា​ឆ្នាំ​២០១៨​កម្លាំង​សមាគម​អតីតយុទ្ធជន​ក្រុង​បាត់ដំបង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ប៉ាង​ហៀ​ង​អធិការនគរបាល​ក្រុង​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​ក្រុង​។​

អាវុធហត្ថ​ក្រុង​និង​សឹក​រង​ដែលជា​អនុប្រធាន​សមាគម​ព្រមទាំង​អជ្ញាធរ​សង្កាត៎​វត្ត​គរ​សរុប​១៥​នាក់​បាន​ចុះជួយ​សាងសង់​ផ្ទះមួយ​ខ្នង​ជូន​ស្ត្រី​ពិការ​ម្នាក់​ជា​អតីតយុទ្ធជន​សង្កាត់​។​​ដែលជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​

​លោក​ប៉ាង​ហៀ​ង​ប្រធាន​សមាគម​អតីតយុទ្ធជន​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា​ស្ត្រី​ពិការ​ដែល​ទទួលបាន​ផ្ទះមួយ​ខ្នង​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ថ្ម​ក្រោម​ឈើ​លើ​មានឈ្មោះ​អួន​សមុទ្រ​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​តំណាក់​ហ្លួង​សង្កាត់​វត្ត​គ​រល​ក្រុង​បាត់ដំបង​។​​

ស្ត្រី​ពិការ​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ហើយ​មាន​លោក​ប្រធាន អនុប្រធាន​សមាគម​អតីតយុទ្ធជន​ក្រុង​ព្រមទាំង​​ក្រុមប្រឹក្សា​សង្កា​វត្ត​គរ​ដែល​បាន​ជួយ​សាងសង់​ផ្ទះមួយ​ខ្នង​ជូន​គ្រួសារ​នាង​ខ្ញុំ​ឲ្យ​បានរស់នៅ​សមរម្យ​នឹង​គេ​៕S/