​អតីត​កីឡា​ជម្រើសជាតិ អត្តពលកម្ម ចង ក ធ្វើអត្តឃាត

504
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អតីត​កីឡា​ជម្រើសជាតិ​អត្តពលកម្ម បាន​ចងក ធ្វើអត្តឃាត នៅក្នុង​ផ្ទះជួល​របស់ខ្លួន កាលពី​វេលា​ម៉ោង ៨​និង​១០​នាទី យប់​ថ្ងៃទី​៣០ តុលា ២០១៩ ។​

​គេ​នៅ​ចាំបាន​ថា នៅវេលា​ព្រលប់ ថ្ងៃទី​៣០ តុលា ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា អត្តពលកម្ម​ជើងឯក​ជាតិ ឆ្នាំ​២០១៩ គេ​បានឃើញ​អតីត​កីឡាករ ជម្រើសជាតិ​រូបនេះ មកជួយ​បំពេញការងារ ក្នុងឋានៈ​ជាម​ន្ត្រី​បច្ចេកទេស ព្រោះ​បន្ទាប់ពី​បញ្ចប់​អាជីព ជា​កីឡាករ និង​បញ្ចប់​ការសិក្សា ជា​គ្រូ​អប់រំ​កាយ និង​កីឡា គេ​បាន​ក្លាយជា​មន្ត្រី នៃ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​។

ង៉ែត សុភា​រ័ត្ន​

​មិនមាន​នរណា​ដឹង ពី​មូលហេតុ​ច្បាស់លាស់ នៃ​ការធ្វើអត្តឃាត​នេះ​ទេ ។ តែបើ​តាម​ការអះអាង ពី​អ្នក​ដែល​ធ្លាប់​ស្គាល់​នោះ​ថា យុវជន​រូបនេះ ទំនង​ជាមាន​វិបត្តិ​ផ្លូវចិត្ត ហើយ​មូលហេតុ ដែល​គេ​ដាច់ចិត្ត​ចង ក ត្រូវបាន​គេ​និយាយថា សុភា​រ័ត្ន ដាច់ចិត្ត​សម្លាប់ខ្លួន ឯង​បែបនេះ បន្ទាប់ពី​គេ​ទៅរក​សង្សារ ដល់​បន្ទប់​មិនឃើញ​។​

​ង៉ែត សុភា​រ័ត្ន ស្នាក់​នៅក្នុង​បន្ទប់​ជួល នា​ផ្លូវ​បេតុង ក្នុងភូមិ​ព្រែក​ខ្វិត សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ គេ​មាន​អាយុ ២៦ ឆ្នាំ មុខរបរ ជា​មន្ត្រី​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា និង​មាន​ស្រុកកំណើត នៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់លាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ គេ​បាន​យក​ក្រណាត់​សំពត់ ចងក​ភ្ជាប់​នឹង​ទ្វារ សម្លាប់ខ្លួន នៅ​បន្ទប់​លេខ 4Eo រីឯ​សង្សា​មានឈ្មោះ រ័ត្ន ស្រី​យ៉ា ហៅ អា​រី​យ៉ា ។​

ង៉ែត សុភា​រ័ត្ន​

​តាម​សាក្សី​នោះ បាន​បញ្ជាក់ថា ដំបូង​ឡើយ គេ​ឃើញ សុភា​រ័ត្ន ជិះ​ម៉ូតូ​ធន់​ធំ ពណ៌​ក្រហម មកដល់​បន្ទប់​ជួល​របស់​សង្សារ ។ ប៉ុន្តែ​បន្ទប់​ចាក់សោរ ពី​ខាងក្រៅ ខណៈពេល​នោះ សុភា​រ័ត្ន បាន​អា​សោរ​ចូល ទៅក្នុង​បន្ទប់ យក​ស្រា​បៀរ មក​ផឹក​អស់ ពីរ បី កំប៉ុង ហើយ​ក៏បាន​ស្ងាត់បាត់​ឈឹង​ទៅ​។ ក្រោយមក ម្ចាស់​ផ្ទះជួល បានមក​អើតមើល ក្នុង​បន្ទប់ ស្រាប់តែ​ឃើញ​ស្លាប់ ក្នុង​សភាព​ចង ក បាត់ទៅហើយ ។​

​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ បាន​ពិនិត្យ​រួច សន្និដ្ឋានថា ករណីនេះ ពិតជា​ការធ្វើអត្តឃាត រួច​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ យកទៅ​ឯ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​៕v