​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ចាត់ទុក​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ

260
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ ជា​នៅ​ព្រឹក​ថ្ងៃទី​២០ខែវិច្ឆិកា​នេះ​បានទទួល​ជួប​ជាមួយ​លោកសា​យ៉េដ យូ​ស្សូវ រ៉ា​ហ្សា ហ្គី​ឡា នី(Syed Yusurf Raza Gilani)អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ចូលជួប​សម្ដែង​ការគួរ សម​និង​ពិភាក្សា​ការងារ​នៅ​វិមានសន្តិភាព។ក្នុងជំនួប​នោះ​លោក​លោកសា​យ៉េដបានចា ត់ទុក​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ដែល​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាពនិង​ការអភិវឌ្ឍ​រីកចំរើន​ក្នុង​រយៈពេល​ដ៏​ខ្លី ។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹងថា​លោកសា​យ៉េដ យូ​ស្សូវ រ៉ា​ហ្សា ហ្គី​ឡា​នី បាន​អរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីដែល​បាន​អញ្ជើញលោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​លោកសា​យ៉េដបាន​ចាត់ទុកថា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ីហ្វិ​ក​លើក​ទី​២នេះ​ទទួលបាន​លទ្ធផល​ជោគជ័យ​ដ៏​ត្រចះត្រចង់ ។លើសពីនេះ​ទៀត​លោក​ក៏បាន​គូសបញ្ជាក់ថា​លោក​សង្ឃឹមថានឹង​អញ្ជើញសម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៅពេល​ខាងមុខនេះ​។​លោក​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ក៏បានគូសបញ្ជាក់ថា​ចាត់ទុកថា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ដែល​បានធ្វើ​ឲ្យ​ប្រទេសមួយ​នេះ​មាន​សុខសន្តិភាព​និង​រីកចម្រើន​យ៉ាងខ្លាំង​ក្នុងរយៈពេល​ដ៏​ខ្លី ។

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់ថា​ជោគជ័យ​នៃ​កិច្ចប្រជុំ​នេះ​គឺជាជោគ ជ័យរួម​របស់​យើងទាំងអស់គ្នា​ហើយ​អ្វីដែល​សំខាន់​នោះ​គឺ​យើង​នឹង​ប្រែក្លាយ​វេទិកា​នេះ​ឲ្យ​ទៅជា​វេទិកា​នៃ​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ប្រទេស​ដែល​ចូលរួម ។ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្លាស់ប្ដូរ​មតិ​ជាមួយ​លោក​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ផងដែរ​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់​និង​អន្តរជាតិ​ជាពិសេស​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​យើង​ទាំងពីរ​អាច​សហការគ្នា​បានទៅលើ​យន្តការ​ផ្សេងៗ​ទៀត ៕​