​អតីត​នាយផ្នែក​ព្រហ្មទណ្ឌ​ម្នាក់​បាន​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង​

43
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ជា​អតីតមន្ត្រី​នាយផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ស្រុក​ភ្នំស្រួច​បានទទួល​មរណៈភាព​ដោយសារ​ជំងឺ​គាំងបេះដូង​នៅលើ​ខ្នងភ្នំ​គិរី​រម្យ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​។​បើតាម​សម្តី​សាច់ញ្ញាតិ​របស់​ជនរងគ្រោះ​បានឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ​អ៊ឹម​សាវឿន​អាយុ​៦១​ឆ្នាំ​អ​តី​តៈ​នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ភ្នំស្រួច​រស់នៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង​ឃុំ​គី​រី​វ័​ន្ត​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​។​គាត់​មាន​ជំងឺ​ខ្លាញ់​រុំ​បេះដូង​ជា​យូរ​មកហើយ​។

​ទោះបី​ជនរងគ្រោះ​ចូល​និវត្ត​ទៅហើយ​ទើប​លោក​ហន​ពិ​សិទ្ធ​បាន​យក​អំណោយ​គ្រឿង​បរិភោគ​និង​ថវិកា​ទៅជូន​ដល់​គ្រួសារ​សព​លោក​អ៊ឹម​សាវឿន​ដោយសារតែ​កាល​គាត់​នៅរស់​និង​មិនទាន់​ចូល​និវត្ត​ធ្លាប់មាន​ស្នាដៃ​ល្អ​ក្នុង​ការងារ​បំពេញភារកិច្ច​។​មន្ត្រីនគរបាល​ជំនាញ​ព្រមទាំង​អាជ្ញាធរ​និង​ក្រុមគ្រួសារ​ចូលរួម​ពិនិត្យ​សព​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោ​សារ​គាំ​បេះដូង​ពិតប្រាកដ​មែន​។​បានប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រៃ​ណី​៕S/​