​អតីត​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​៤០០​នាក់មក​ស្វែងយល់​ពី​វប្បធម៌​

1409
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​ក្រុម​អតីត​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​ចំនួន​៤០០​នាក់ កាលពី​ថ្ងៃទី​២០​ខែតុលា បានមក​ជួបជុំគ្នា​នៅ​ខេត្តសៀមរាប បំណង​ស្វែងយល់ ពី​វប្បធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ និង​បេតិកភណ្ឌ​ជាតិ​នីមួយៗ​ក្នុង​តំបន់​អាស៊ាន​។​ដកស្រង់​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​ការថែរក្សា​និង​ជួសជុល​បេ​តិក​ណ្ឌ​។​

លោក​វុទ្ធី​មុនី​រ័ត្ន​ប្រធាន​សមាគមនិស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​បាន​ថ្លែងប្រាប់​អ្នកព័ត៌មាន​នៅក្រៅ​ពិធី​បើក​សន្និសីទ​របស់​ក្រុមប្រឹក្សា​អតីត​និស្សិត​អាស៊ាន​ថា​ក្រុម​អតីត​និស្សិត​ដែល​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​៤០០​នាក់​នេះ​ពួកគាត់​សុទ្ធតែ​បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​នានា​របស់​ប្រទេស​ជប៉ុន​។ បច្ចុប្បន្ននេះ​ពួកគាត់​កំពុង​បំរើ​ក្នុង​ជួរ​រដ្ឋាភិបាល​និង​វិស័យ​ឯកជន​នានា​នៅ​ស្រុកកំណើត​របស់​ពួកគាត់​។

លោក​បន្តថា ក្រុម​អតីត​និស្សិត​ទាំងនេះ នឹងធ្វើ​ការចែករំលែក​នូវ​បទពិសោធន៍​ឲ្យ​គ្នា​ទៅវិញទៅមក តាម​វិស័យ​រៀងៗ​ខ្លួន​ក្នុងនោះ​ពួកគាត់​ខ្លះ​ក៏​ជា​អ្នកជំនាញ​ផ្នែក​បេតិកភណ្ឌ​នៅ​ប្រទេស​របស់​ពួកគាត់​ផងដែរ​។​ក្រុមប្រឹក្សា​អតីត​និស្សិត​អាស៊ាន​ពី​ប្រទេស​ជប៉ុន បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៧ ហើយ​កិច្ចប្រជុំ​នេះ ធ្វើ​ឡើងជា​លើក​ទី​២៤​ហើយ ប៉ុន្ដែ​សម្រាប់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ជា​លើកដំបូង​។

​ការជ្រើសរើស​ខេត្ដ​សៀមរាប​ជាទី​កន្លែង​ពិភាក្សាគ្នា​នេះ​ដោយសារ​ខេត្ដ​នេះ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ហើយ​និង​ជាក​ន្លែ​មានការ​អភិវឌ្ឍ​ផ្នែក​វិស័យ​ទេសច​ផងដែរ​។​ក្រោយពី​បញ្ចប់​កា​ងារ​រួចរាល់​ក្រុម​អតីត​និស្សិត​ទាំងអស់​នឹង​បញ្ជូន​សារ​ពី​រមណីយដ្ឋាន​អង្គរ​ទៅកាន់​ប្រទេស​ពួកគេ​វិញ​។​នេះ​អាច​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​នឹង​បាន​ស្គាល់​ប្រាសាទ​អង្គរវត្ដ​តាមរយៈ​ក្រុម​ពួកគាត់​ពេល​ដល់​មាតុភូមិ​វិញ​៕S/​

​អតីត​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ជប៉ុន​៤០០​នាក់មក​ស្វែងយល់​ពី​វប្បធម៌​