​អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​នឹងធ្វើ​ការតវ៉ា​មុខ​ស្ថាន​អាមេរិក​នៅ​ព្រឹកស្អែក​

1594
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ស្អែក​នេះ​អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ប្រមាណ​ជាង​២០​នាក់​នឹងធ្វើ​ការតវ៉ា​នៅមុខ​ស្ថាន​អាមេរិក​ក្នុង​គោលបំណង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​អំពី​ការ បញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​បង្ខំ​។

​ទាក់ទង​ការតវ៉ា​មុខ​ស្ថានទូត​អាមេរិក​នេះ​គឺមាន​ការអនុញ្ញាត​ពីសា​លា​រាជធានី​ភ្នំពេញ​ហើយ​។​ប៉ុន្តែ​មិន​អនុញ្ញាតអោយ​មានការ​ហែ​រ​ក្បួន​នោះទេ​។​យោងតាម​លិខិត​ស្នើសុំ​តវ៉ា​របស់​អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ពួកគាត់​នឹងធ្វើ​ការតវ៉ា​រក​យុត្តិធម៌​ដោយ​អហិង្សា​នៅមុខ​ស្ថានទូត​អាមេរិក​ទាមទារ​ចំណុច​មួយចំនួន​ដូចជា​៖

១. ទាមទារ​រក​យុត្តិធម៌​ពី​ការបញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភស្តុតាង​២. ទាមទារ​កែ​ពាក្យ​ពី​បណ្តេញចេញ​មកជា​ការកាត់បន្ថយ​បុគ្គលិក​វិញ​
៣.​សូម​ប្តឹង​ពីបទ​ល្មើស​រំលោភសិទ្ធិ​បុគ្គល​ដោយ​ដកហូតយក​ទូរស័ព្ទ​ទៅ​ឆែក​រកមើល​រូបភាព​និង​ឯកសារ​ផ្សេងៗ​។​៤. ទាមទារ​សំណង​៦​ខែ​ទៅតាម​ច្បាប់​កាត់បន្ថយ​បុគ្គលិក​។​

៥. សូម​ទូទាត់​លុយ​មូលនិធិ​ឧបត្ថម្ភ (​ប្រាក់​១២​ភាគរយ​)៦.​សូម​ប្តឹង​ទាមទារ​សំណង​លើ​ការ​បង្ខូច​កេ​រ្ត៍​ឈ្មោះ​និង​កិត្តិយស​ដោយសារតែ​ការចោទប្រកាន់​គ្មាន​ភស្តុតាង​។​៧. សូមឱ្យ​សហគមន៍​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​រាល់​បញ្ហា​ការបញ្ឈប់​បុគ្គលិក​ខ្មែរ ដែលមាន​ភាព​អ​យុ​ត្តិ​ម៌ និង​មិន​ត្រឹមត្រូវ​តាមច្បាប់​នៃ​សៀវភៅ​ការងារ​៕S/​

​អតីត​បុគ្គលិក​សន្តិសុខ​ស្ថានទូត​អាមេរិក​នឹងធ្វើ​ការតវ៉ា​មុខ​ស្ថាន​អាមេរិក​នៅ​ព្រឹកស្អែក​