​អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ​ផ្តល់​ការលើកទឹកចិត្ត​ដល់​យុវតី​សិស្ស​ថ្នាក់​ទី​១២

912
ចែករម្លែក

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ​ផ្តល់​ការលើកទឹកចិត្ត​និង​រង្វាន់​ដល់​យុវតី​សិស្ស​ថ្នាក់​ទី​១២​ជ័យលាភី​សិស្ស​ពូកែ​ទូទាំងប្រទេស​ពី​ខេត្ត​នេះ​។​លោក​បាន​ទៅដល់​ផ្ទះ​យុវតី​និង​ផ្តល់​អំណោយ​ដល់​នាង​កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៩​។

​លោក សួន បវរ អតីត​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោកស្រី សុង ផល្លី​ន បាន​ទៅសួរសុខទុក្ខ​និង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត ដល់​ក្មួយ​ស្រី រិម ស្រី​និ​ច អាយុ ១៨​ឆ្នាំ ជា​ជ័យលាភី​សិស្ស​ពូកែ​ថ្នាក់ជាតិ​លេខ​៤ ឆ្នាំ​២០១៩ ផ្នែក​អក្សរសិល្ប៍ ។​អំណោយ​រួមមាន​មធ្យោបាយ​ធ្វើដំណើរ ម៉ូតូ​មួយគ្រឿង ថវិកា​២០០​ដុល្លារ សម្ភារ​:​សិក្សា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ក្នុង​គោលដៅ​ដើម្បី​ជាការ​លើកទឹកចិត្ត​។​

យុវតី រឹម ស្រី​និច្ច ជា​សិស្ស​ថ្នាក់​ទី​១២B នៃ​វិទ្យាល័យ​មង្គល​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ទទួល បាន​ចំណាត់ថ្នាក់​លេខ​៤ ទូទាំងប្រទេស ក្នុងការ​ប្រឡង​សិស្ស​ពូកែ​ថ្នាក់ជាតិ ផ្នែក​អក្សរ​សី​ល្ប៍​ខ្មែរ ។ នាង​ក្លាយជា​សិស្ស​ថ្នាក់​ទី​១២ តែ​ម្នាក់​គត់​មកពី​ខេត្តបន្ទាយមានជ័យ​នា​ឆ្នាំ​សិក្សា​២០១៨-១៩​នេះ ដែល​ប្រលង​ជាប់​ជា​សិស្ស​ពូកែ​ទូទាំងប្រទេស​(​ថ្នាក់ជាតិ​) ។នាង​មាន​ឱ​ពុក​ជា​កម្មករសំណង់ ។​ឯ​ម្តាយ​ជា​អ្នកស៊ីឈ្នួល​គេ​(​បោកគក់ ខោអាវ​ជាដើម​) ។​នាង​មាន​ទីលំនៅ​ភូមិ​នាង​កេ​ត ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ។​

កាលពី​ចុង​សប្តាហ៍​មុន​និង​ថ្ងៃទី​៦​ខែឧសភា ឆ្នាំ​២០១៩ កន្លងមក នាង​ទទួលបាន​ជំនួយ​ជាការ​លើក​ទឺ​ក​ចិត្ត ផ្តល់​កម្លាំងចិត្ត​និង​កោតសរសើរ​បន្តបន្ទាប់​ពី​មន្ត្រី​ថ្នាក់ដឹកនាំ ពី​មន្ត្រី ពី​សប្បុរសជន​នានា ក្នុងនោះ​លោក​ហ៊ូ ប៊ុនហេង ទីប្រឹក្សា លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន រួមជាមួយ​ក្រុមការងា​រ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​នាំយក​ថវិកា​ឧបត្ថម្ភ​លើកទឹកចិត្ត ផ្តល់ជូន សិស្ស​ពូកែ​តែ​១​នាក់​គត់​ប្រចាំខេត្ត​បន្ទាយ​មា​ជ័យ : ១. លោក រិ​ន វីរៈ រដ្ឋលេខាធិការ​ក្រសួងផែនការ ចំនួន​១០០​ដុល្លារ​។

២. លោក​ឡាយ គឹម​លី នាយក​ខុ​ទ្ទ​ខា​ល័យ​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចំនួន ៥០​ម៉ឺន​រៀល​។ ៣. លោក រ័ត្ន ដា​សុ​ី​ណង់ អភិបាលស្រុក​មង្គល​បូរី​ចំនួន ៥០​ដុល្លារ​។​ល​។ ការផ្តល់​ការលើកទឹកចិត្ត​នេះ ដូច​ការផ្សាយ​របស់​កា​សែត​រស្មី​ក​ម្ព​ជា​កន្លងមក ដែល​សង្ឃឹមថា នឹងមាន​ជំនួយ​ឧបត្ថម្ភ​បន្តទៀត​ពី​មន្ត្រី សប្បុរសជន​នានា​៕S/

​រូបថត : លោក​សួន បវរ និង​លោកស្រី​ផ្តល់​ការលើកទឹកចិត្ត​និង​រង្វាន់​ក៏ដូចជា​អំណោយ​ដល់ផ្ទះ​យុវតី​សិស្ស​ថ្នាក់​ទី​១២​ដែល​ជាប់​ជ័យលាភី​សិស្ស​ពូកែ​ទូទាំងប្រទេស​ពី​ខេត្តបន្ទាយមានជ័យ (​រូប​: ប​.​ជ័យ​)​