​អត់លុយ​ចូល​ឆ្នាំទៅ​គាស់​ឃ្លាំង​ប៉ង​លួច​ដែក​អ្នកភូមិ​ឃើញ​ចាប់​ឱ្យ​ប៉ូលិស​

498
ចែករម្លែក
  • 94
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​អត់លុយ​សម្រាប់​ចូលឆ្នាំ​បែកគំនិត​ចូលក្នុង​ឃ្លាំង​ប៉ង​លួច​ដែក​មិនទាន់បាន​សម្រេច​ផង​ពលរដ្ឋ​ក្នុងភូមិ​ឃើញ​ផ្អើល​ព័ទ្ធ​ចាប់ខ្លួនបាន​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ឃ្លាំង​ដែក ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩​។

​ជនសង្ស័យ​បាន​សារភាព​ហើយ​ថា មកពី​អត់លុយ​សម្រាប់​ចូលឆ្នាំ ទើប​បែកគំនិត ឆ្នៀ​ត​ឱកាស ម្ចាស់​ឃ្លាំង​មិន​នៅ ប៉ង​ចូល​លួច​ដែក តែ​មិនទាន់​បានសម្រេច​ផង ពលរដ្ឋ​ឃើញ​ចាប់ខ្លួន​ឲ្យ​ប៉ូលិស ។​
​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំទៅ​ប៉ុស្តិ៍​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​ខណ្ឌ​បន្ត​តាម​នីតិវិធី ៕S/​