​អត់​ជូ​ល​សន្តិសុខ​ឱ្យ​យាម​ពេលយប់​ត្រូវ​ចោរ​ចូល​លួច​ឥ​វ៉ាន់​ក្នុង​ផ្សារ​ត្រី​អស់​

96
ចែករម្លែក

ដោ​យះ​គ្រញូង​/​ប៉ៃលិន ៖​នៅ​ព្រឹក​ថ្ងៃ​ទៅ​៥​ខែមីនា​ឆ្នាំ​២០២០​នៅ​ចំណុច​ផ្សារ​លក់​ត្រី​ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន​ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន​មានការ​ភ្ញាក់ផ្អើល​ដោយមាន​អាជីវករ​ជាច្រើន​នាក់​បាននាំគ្នា​តវ៉ា​ថា​មាន​ចោរលួច​គាស់​យក​ឥ​វ៉ាន់​ស្ទើរ​អស់រលីង​ដោយ​ម្ចាស់​ផ្សារ​អត់​មាន​ជួល​សន្តិសុខ​ឱ្យ​ចាំ​យាម​ទេ​។​

ប្រភព​អ្នកលក់ដូរ​នៅក្នុង​ផ្សារ​បាន​ប្រាប់ថា​ពួកគាត់​រៀងរាល់​យប់​តែងតែ​ចាក់សោ​រួច​ទុក​ឥ​វ៉ាន់​ក្នុង​ផ្សារ​ដោយ​មិនបាន​ជួល​សន្តិសុខ​ឱ្យ​យាម​ពេលយប់​ទេ​។​ដូច្នេះហើយ ទើប​ក្រុម ចោរ ដើរ គាស់ លួច យក ទ្រព្យសម្បត្តិ អាជីវករ យ៉ាង អនាធិបតេយ្យ​។ លុះ ម្ចាស់ តូប ប្រាប់ ម្ចាស់ ផ្សារ គេ ឆ្លើយ ថា « ចាំ ស៊ើប មើល ឱ្យ » ខណ : អាជីវករ ម្នាក់ ៗ មានការ ហួសចិត្ត យ៉ាង ខ្លាំង ។​

​អាជីវករ រូប នេះ បន្ត ថា ហើយ តូប ទាំង ពីរ ដែល គាត់ ជួល គេ លក់ដូរ គឺ ត្រូវ បង់ ឱ្យ ម្ចាស់ ផ្សារ ក្នុង ១ ខែ ចំនួន ៤៥​ម៉ឺន​រៀល ហើយ ចាប់ពី ថ្ងៃនេះ តទៅ បើសិនជា មានការ បាត់បង់ ដូច សព្វដង គាត់ នឹង លែង បង់ថ្លៃ តូប ឱ្យ ទៀត ហើយ ។​ក៏ ឈប់ លក់ដូរ បន្ត ទៀត ដែរ ព្រោះ ចោរលួច កាត់ គន្លឹះ ធុង ទឹកកក ដែល ខ្លួន ទិញ មក ពី ថៃ ដោយ ធុង ១ តម្លៃ ៤​ពាន់​បាត​ខ្លះ ទៀត ៣៥០០ បាត​។​

​រហូត មក ដល់ ពេល នេះ ខូច​ខ្ទេចខ្ទី អស់ហើយ អាជីវករ ដដែល បន្ត ទៀត ថា ក្រុម ចោរ ទាំងនេះ បាន យក កន្ត្រៃ កាត់​ដែក​ពេលយប់​ស្ងាត់ រួច លួច យក សម្ភារ : របស់ គាត់ ដោយសារ តែ ផ្សារ ត្រី នេះ អត់ មាន សន្តិសុខ យាមកាម សូ ម្បី តែ ម្នាក់ នោះ ឡើយ ។​

​ចំណែក លោក គង់ សំណាង អធិការរង នគរបាល​ក្រុងប៉ៃលិន​បានឱ្យ ដឹង ថា លោក នឹង ពិភាក្សា ជាមួយ ម្ចាស់ ផ្សារ ដើម្បី ធ្វើ យ៉ាងណា ឱ្យ រៃ អង្គាស ថវិកា​ដើម្បី រក ជួល សន្តិសុខ ឯកជន ឬ សមត្ថកិច្ច ឱ្យទៅ យាម ទាំង យប់​ទាំង ថ្ងៃ នៅ ក្នុង ផ្សារ ត្រី​បើសិនជា ម្ចាស់ ផ្សារ មានការ ឯកភាព ។​

​លោក​អធិការរង​ក្រុង​បន្តទៀតថា កិច្ចការ​នេះ​ទទួល បាន ជោគជ័យ​ក៏ ទាល់តែ មានការ យល់ព្រម ពី អាជីវ ករ ក្នុង ការ ប្រមូល ថវិកា ដើម្បី យក ទៅ ចាត់ចែង ដល់ សន្តិសុខ ដើម្បី រួម គ្នា ដោះស្រាយ ការពារ​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​ដែល​ទុក​ក្នុង​ផ្សារ​មិន​យកទៅ​ផ្ទះ​៕S/

​ ​រូបថត​៖​សមត្ថកិច្ច​កំ​ពិ​ង​សាកសួរ​ស្ត្រី​ម្នាក់​ដែល​បាត់​សាច់គោ​អស់ពី​ធុង​ក្លាសេ​