​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ខេត្តមណ្ឌលគិរី​ថយចុះ​៤០​ភាគរយ​

698
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​តាម​របាយ​ការណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​បង្ហាញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយ នៅក្នុង​បណ្តា​ក្រុង​មួយ​និង​ស្រុក​ទាំង​បួន របស់​ខេត្តមណ្ឌលគិរី​។​នៅក្នុង​របាយការណ៍​ដ​ដែល​បញ្ជាក់ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០១៨​នេះ​បាន​កើតឡើង​ចំនួន​៣៩​លើក​។​ក្នុងនោះ​រថយន្ត​និង​ម៉ូតូ​ចំនួន​១៦​ករណី​,​ម៉ូតូ​និង​ម៉ូតូ​៦​ករណី​,​ម៉ូតូ​និង​ថ្មើ​ជើង​២​ករណី​,​ម៉ូតូ​និង​គោយន្ត​កន្ត្រៃ​១​ករណី​និង​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង​២​ករណី​។​

​របាយការណ៍៍​ដដែល​ប​ន្ត​ថា​ក្នុង​ឆ្នាំ​២០១៨​នេះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​រហូតដល់​៤០​ភាគរយ​បើ​ធៀប​និង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។​ករណី​ថយចុះ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឆ្នាំនេះ នគរបាល​ចរាចរណ៍​បញ្ជាក់ថា មកពី​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​និង​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​គឺ​ការប្រុងប្រយ័ត្ន​និង​យល់​អធ្យាស្រ័យ​គ្នា ខណៈ​កំពុង​ប្រើប្រាស់​លើ​ដងផ្លូវ​តែមួយ​៕S/​

​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​សម្រាប់​ខេត្តមណ្ឌលគិរី​ថយចុះ​៤០​ភាគរយ​