​អធិការនគរបាល​ស្រុក​កែវ​សីមា​និង​ការងារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​

1074
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​គិត​ត្រឹម​រយៈពេល​ចូលកាន់​ដំណែង​មកដល់ពេលនេះ​មាន​រយៈពេល​ប្រមាណ​ជា​១៤​ឆ្នាំ​ដែល​លោក​ស៊ុន ប៊ុនធឿន​ទទួល​ដំណែង​ជា​អធិការនគរបាល​ស្រុក​កែវ​សីមា​ជំនួស​លោក​បឹង​ដែង​ដែល​ត្រូវ​ផ្លាស់ប្តូរ​តួនាទី​ទៅ​បម្រើកា​ងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។​លោក​ស៊ុន​ប៊ុនធឿន​បានទទួល​តំណែង​ក្នុង​កំឡុង​ឆ្នាំ​២០០៤​។​លោក​ត្រូវ​ទទួល​រាប់​រង​ទាំងស្រុង​លើ​ការអភិវឌ្ឍន៍ ទាំង ស​ម្ធិ​ផល​នានា​មាន​ប៉ុស្តិ៍​រដ្ឋបាល​និង​អធិការដ្ឋាន​បន្ថែម​ពីលើ​ការ កា​ពារ​សុ​វត្ថ​ភាព ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​។

​នៅតាម​បណ្តាល​ឃុំ​ទាំង​៥​របស់​ស្រុក​កែវ​សីមា សុ​ទ្ឋ​តែមាន​ប៉ុស្តិ៍​រដ្ឋបាល​របស់​នគរ​បាល ប្រចាំការ​ណ៏ ២៤​ម៉ោង​ក្នុង​១​ថ្ងៃ ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៏ ដើម្បី​ជួយ​ការពារ​សុខ​សុវត្ថិភាព​ដល់​អ្នកភូមិ នឹង​ជួយ​ដល់​ពួក គាត់​លើ​បញ្ហា​ផ្លូវច្បាប់​នានា ដូចជា ទទួល​ពាក្យបណ្តឹង ដោះស្រាយ​វិវាទ​ផ្សេងៗ ធ្វើឯកសារ​សំខាន់ៗ ដែល​ត្រូវការ​ប្រើប្រាស់​ជា​ចាំបាច់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ នឹង​រក្សា​សន្តិសុខ​សង្គម ជាដើម​។​

​ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ផ្តើមចេញពី​ជន​អគតិ​ជា​មន្ត្រីនគរបាល ស្ថិតក្នុង​ជួរ​ស្នងការដ្ឋាន នគរ បាល​ខេត្តមណ្ឌលគិរី ព្រោះតែ​ចង់បាន​ដំណែង​ជា​អធិការ​ស្រុក​កែវ​សីមា​នេះ រូបគេ​បាន​រិះរក​គ្រប់​វិធី បំប៉ោង​ព័ត៌មាន​មិន​ពិត ជា​បន្តបន្ទាប់ ធ្វើយ៉ាងណា​ឲ្យ​លោក​ស៊ុន ប៊ុនធឿន ត្រូវ​ថ្នាក់លើ​ដកចេញ ដើម្បី​ដាក់​រូបគេ ជំនួស​។​ឆ្លើយ តប​ទៅ​និង​ការ​បំប៉ោង​ព័ត៌មាន​ទាំងនោះ លោក​ស៊ុន ប៊ុនធឿន ថ្លែង​យ៉ាងខ្លី​ថា អ្នក​សាង​អំពើ​ល្អ​បានល្អ អ្នក​សាង​អំពើអាក្រក់​គឺ​បាន​អាក្រក់​៕S/

​អធិការនគរបាល​ស្រុក​កែវ​សីមា​និង​ការងារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​