​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៨

298
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈកាល​ពីថ្ងៃ​២១​ខែកញ្ញា​ឆ្នាំ​២០១៩​លោកស្រី​ឌឹ​ក​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ជាំ​ក្សាន្ត​និង​ភរិយា​ព្រមទាំង​បុត្រ​។​គ្រួសារ​លោក​រួមជាមួយ​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ​ចំណុះជើងវត្ត​ក្នុង​ពិធី​នៃ​បុណ្យកាន់បិណ្ឌ​ឬ​ភ្ជុំបិណ្ឌ​វេន​ទី​៨​។​

បាន​នាំយក​ទេយ្យវត្ថុ​មាន​ជា​គ្រឿងឧបភោគ​បរិភោគ​ចង្ហាន់​រួម​និង​បច្ច័យ​ទៅ​វេរ​ប្រគេន​ដល់​ព្រះ​ភិក្ខុសង្ឃ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ត្រពាំង​សង្កែ​ខេមរៈ​សែន​ជ័យ​។​ស្ថិត​ក្នុងភូមិ​ត្រពាំង​សង្កែ​ខាងត្បូង​ឃុំ​រដោះ​ស្រែ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោកស្រី​ឌឹ​ក​និង​លោកស្រី​ចាន់​សាមី​ស្រី​ឌឹ​ក​ព្រមទាំង​បុត្រ​បាន​ចូលរួម​នូវ​បច្ច័យ​ចំនួន​៦០០.០០០​រៀល​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​។​ព្រមទាំង​គ្រឿង​ឧបភោកបរិភោគ​មួយចំនួន​រួមមាន​ស្លា​ដក​១​អង្ករ​២​បេ​ត្រីខ​២​យួរ​ទឹកត្រី​១​យួរ​ទឹកស៊ីអ៊ីវ​១​យួរ​ទឹកក្រូច​១​កេស​មី​១​កេស​ទឹក​សុទ្ធ​១​កេស​។​និង​ចែកជូន​ដល់​ពុទ្ធ​បរិ​ស័​ទ្ធ​ដូនជី​តាជី​ចំនួន​២១​នាក់​។​ក្នុង​ម្នាក់​ថវិកា​១៥.០០០​រៀល​ក្រ​ម៉ា​១​និង​កុមារា​កុមារី​ចំនួន​១១​នាក់​ក្នុង​ម្នាក់​ថវិកា​៥.០០០​រៀល​៕S/​