​អនុប្រធាន​សាខា​កាកបាទក្រហម​យក​អំណោយ​ជូន​គ្រួសារ​ជួប​ទុក្ខលំបាក​

147
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​មុយ​មុយ​អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុករ​វៀង​និង​ក្រុមការងារ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ឈ្មោះ​ងួន​ជី​នៅ​ភូមិ​ស្រែ​ធំ​ឃុំ​រុងរឿងរ​ស្រុក​រវៀង​ខេត្តព្រះវិហារ ។​

នៅក្នុង​ឱកាស​នោះ​លោក​អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​ដែល​បាន​បាត់បង់​ប្តី​បាត់បង់​ឪពុក​ជាទី​ស្រឡាញ់​។​សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​,​មី​,​ត្រីខ​,​ទឹក​ស៊ី​អី​វ​,​ថវិកា​មួយចំនួន​និង​ថវិកា​សប្បុរសជន​ចំនូ​ន​៨០.០០០​រៀល​ទៀត​៕S/​