​អនុវត្ត​របប​សន្តិសុខ​សង្គម​ដល់ និយោជក ម្ចាស់​សហគ្រាស គ្រឹះស្ថាន​

161
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅថា​៖​ប​.​ស​.​ស​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហា​រ​ធ្វើ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ដល់​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ និយោជក ម្ចាស់ សហគ្រាស​គ្រឹះស្ថាន​ក្នុង​ខេត្ត​ជាច្រើន​ដើម្បីអោយ​ជ្រាប​ច្បាស់​ពី​គោលនយោបាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​

​ពិធី​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៩​នៅ​សាលាខេត្ត​ព្រះវិហារ ក្រោម​វត្តមាន លោក​ម៉ុ​ត​ភិ​សិ​ទ្នា​អភិបាលរង​ខេត្តព្រះវិហារ​,​លោក​ម៉េង​ហុង​នាយករង​ប​.​ស​.​ស​.​និង​មានការ​ចូលរួម​ពី​តំណាង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ស្រុក​តំណាង​និយោជក​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ដែល​ស្ថិតក្នុង​ខេត្តព្រះវិហារ​មន្ទីរពេទ្យ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប​.​ស​.​ស​.​ធនាគារ​អេស៊ីលីដា​ធនាគា​កាណាឌីយ៉ា​និង​ធនាគារ​ឯកទេស​វី​ង​នៅ​ក្នង​ខេត្ត​ទាំងអស់​។​

​លោក ម៉េង ហុង នាយករង​បេឡា​ជាតិ​របប​សន្តិសុក​សង្គម បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ថ្ងៃ នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយ​គោលនយោបាយ​នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​និង​វឌ្ឍនៈភាព​របស់ ប​សស បញ្ហា​ប្រឈម​។ ជាពិសេស​ធ្វើការ​ពង្រឹង​សេវា​នៃ​កា​ផ្ដល់ តាវកាលិក​ហានិភ័យ ការងា​ជូន​កម្មករ​និ​យោ​ជិ​ក​ការផ្ដល់សេវា​របស់​មន្ត្រី​សាខា​ខេត្ត​ខណ្ឌ​ការផ្ដល់សេវា​របស់​មន្ទី​ពេទ្យ​ចុះ​កិច្ចព្រមព្រៀង​និង​ធនាគា​អេស៊ីលីដា​។​

​បញ្ហា​គ្រោះថ្នាក់​ការងារ​គឺ​គ្រោះថ្នាក់​ដែល​កើតឡើង​នៅពេល​កម្មករ​និ​យោ​ជិ​ក កំពុងធ្វើការ​នៅ​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និង​គ្រោះថ្នាក់​ពេល​កម្មករ​និ​យោ​ជិ​ក ទៅ​និង​ត្រឡប់​មកពី​ធ្វើការ ក្នុង​បច្ចុប្បន្ននេះ​ប​.​ស​.​សមាន​សាខា​នៅតាម​បណ្ដា​រាជធានី​/​ខេត្ត​ទាំង​២៥​។​មាន​សហគ្រាស​គ្រឹះស្ថាន​ចុះបញ្ជី​ការ​សារុប​ចំនួន​១៣.២១៦​សហគ្រាស​សមាជិក​សារុប​មាន​១.៦៦៦០.៤៦៤​នាក់​។​មន្ទីរពេទ្យ​មណ្ឌល​សុខ​ភាពចុះ​កិច្ចព្រមព្រៀង​ក្នុង​ការផ្ដល់សេវា​ជួន​សមាជិក​ប​.​ស​.​ស​ចំនួន​១.៣៨២​នាក់​ផងដែរ​៕S/​