​អនុសាខា​កាកបាទក្រហម​ទទួល​ទេយ្យទាន​ពី​វត្ត​តាំងក្រសាំង​ខាងជើង​យក​ចែក​ពលរដ្ឋ​ទីទាល់ក្រ​

233
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៩ បានទទួល​នូវ​ទេយ្យទាន​មួយចំនួន មានដូចជា អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី ស្កសរ អំបិល និង​បច្ច័យ​មួយចំនួន​ពី​ព្រះ​សីល​ធម្មគុណ​គឹម​ធួ​ង​រាជាគណៈ​ថ្នាក់​កិត្តិយស​និង​ជា​ព្រះចៅអធិការ​វត្ត​តាំងក្រសាំង​ខាងជើង​។​

ដោយមាន​ការចូលរួម​ពី​លោក​ហែម​ដា​រិ​ទ្ធ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​, លោកស្រី អ៊ឹម ថា​វី អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​, លោក​ចៅសង្កាត់ ចៅសង្កាត់រង​, លោក​មេភូមិ​, និង​មន្ត្រីសង្កាត់​ខណ្ឌ​ច្រើន​រូប ស្ថិតនៅក្នុង​វត្ត​តាំងក្រសាំង​ខាងជើង សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ស្ថានភាព​ជាក់ស្តែង នៃ​អំណោយ​ដែល​ត្រូវ​ទទួល​មាន​អង្ករ​២០​បាវ ទឹក​ស៊ីវ​អ៊ីវ ២០​យួ ទឹកត្រី ១០​យួរ ទឹកដោះគោ​ខាប់ ១,០០០ កំប៉ុង សម្ភារៈ​ផ្ទះបាយ ៧​សម្រាប់ មី​១៣០​កេស តែ ៦៤​កញ្ចប់ ស្ករ ១.០០០ គីឡូ ក្រាម​។ ទឹកក្រូច ៤០​កេស ទឹក​សុទ្ធ ១០០ កេស ទឹក​ផ្លែឈើ​កេស ចំនួន​៤០​កេស ត្រីខ ៤០​កំប៉ុង អំបិលអ៊ីយ៉ូត ៦៨ គីឡូក្រាម នំ​ស្រួយ​លី​លី ៣​កេស​ធំ និង​ថវិកា​ផ្ទាល់​របស់​ព្រះអង្គ​ចំនួន​២​លាន​រៀល និង​ឧបត្ថម្ភ​បច្ច័យ​ដល់​ទូក ង របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ១​លាន​រៀល សម្រាប់​ជប់លៀង សរុប​បច្ច័យ ៣ លាន​រៀល ។​

​នៅក្នុង​ឱកាស​នោះ​លោក​អភិបាលខណ្ឌ​បាន​មានប្រសាសន៍​សំណេះសំណាល​កោតសរសើរ​ដល់​ព្រះ​សីលធម្ម​គុណ​គឹម​ធួ​ង​រាជាគណៈ​ថ្នាក់​កិត្តិយស​និង​ជា​ព្រះចៅអធិការ​វត្ត​តាំងក្រសាំង​ខាងជើង​តែងតែ​ផ្ដល់នូវ​ទេយ្យទាន ទេយ្យវត្ថុ ព្រមទាំង​បច្ច័យ ជូន​ដល់​អនុសាខា​កាកបាទក្រហម​ខណ្ឌ ជា​បន្តបន្ទាប់​។​

​ព្រះ​សីល​ធម្មគុណ គឹម ធួ​ង រាជាគណៈ​ថ្នាក់​កិត្តិយស​និង​ជា​ព្រះចៅអធិការ​វត្ត​តាំងក្រសាំង​ខាងជើង មាន​សង្ឃដីកា​ថា ទោះបីជា​យ៉ាងណាក៏ដោយ វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ត្រូវតែដើរ​ទន្ទឹមគ្នា ក្នុងនោះដែរ​ព្រះសង្ឃ​មាន​តួនាទី ប្រ​និ​ប័​ត្ត​នូវ​ធម៌​វិន័យ និង​ផ្សព្វផ្សាយ​ព្រះធម៌​ដល់​ពុទ្ធ​បរិ​ស័​ទ្ធ​។

ក្រៅពីនោះ​ព្រះអង្គ​តែងតែ ចែកជូន​នូវ​ទេយ្យទាន នានា​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា ចូលរួម​ជាមួយ អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​បម្រើ​ជូន ក្នុង​សកម្មភាព​មនុស្សធម៌​ផងដែរ​។​សូមបញ្ជាក់ថា​នៅក្នុង​បរិវេណ​វត្ត​ព្រះអង្គ​បន្ត​ចាក់​បេតុង​ជុំវិញ​សាលាឆាន់ និង​កសាង​កុដិ៍​មួយ​ខ្នង ក៏​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន ព្រមទាំង​ពុទ្ធ​បរិសុទ្ធ​ជិត​ឆ្ងាយ ជួយ​ចាប់មគ្គផល​តាម​កំលាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ៕S/​