​អនុសាខា​កាកបាទក្រហម​នាំយក​អំណោយ​ផ្តល់ជូន​ដល់​គ្រួសារ​ក្រីក្រ​

462
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប៉ុក​ងួន​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​ព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៣​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ក្រីក្រ​។​ដែលមាន​សមាជិក​ស្លាប់​ខ្វះខាត​ថវិកា​ធ្វើ​បុណ្យសព​កុមារី​ស្រី​និ​ច​អាយុ​២​ឆ្នាំ​ទទួលមរណភាព​ដោយសារ​លង់ទឹក​។​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​មាន​ទីលំនៅ​ស្ថិតនៅ​ភូមិ​ភារកិច្ច​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ ។​

​លោក​ប៉ុក​ងួន​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ដែល​បាន​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់​និង​សូម​បួងសួង​សូម​វិញ្ញាណក្ខន្ធ​សព​បាន​ទៅកាន់​សុគតិភព​។​សម្ភារ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ រួមមាន​៖ អង្ករ​២៥ គីឡូ​មី​១​កេស ត្រីខ​១​យួរ​ទឹក​ស៊ី​អី​វ​១​យួរ និង​ថវិកា​ចំនួន​ផងដែរ​៕S/​