​អនុសាខា​កាកបាទក្រហម​ផ្តល់​អំណោយ​ចំនួន​២០​គ្រួសារ​មាន​ជីវភាព​ខ្វះខាត

220
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ​។​លោក​បាន​នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ក្រីក្រ​និង​ចាស់ជរា​ជន​គ្មាន​ទីពឹង​ចំនួន​២០​គ្រួសារ​មកពី​១១​ភូមិ​ស្ថិតនៅក្នុង​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ។

​លោក​ប្រធាន​អនុសាខា​ក៏បាន​លើកឡើង​នូវ​បញ្ហា​សុខភាព​ជាក់ស្ដែង​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង​កំពុងមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។​ដូច្នេះ​លោក​ប្រធាន​អនុសាខា​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ព្រោះថា​ខែ​នេះ​ជា​ខែ​ធ្លាក់​ខ្យល់​ត្រជាក់ សូម​បងប្អូន​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​បញ្ហា​សុខភាព ។​

​អំណោយ​ដែល​នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​មាន​៖-​អង្ករ​,​មី​,​ទឹក​សុទ្ធ​,​ស្ករស​រួមទាំង​ថវិកា​មួយចំនួន​ចំនួន​ផងដែរ​៕S/​