​អនុសាខា​កាកបាទក្រហម​យក​អំណោយ​ចែកជូន​គ្រួសារ​ដែលមាន​ទុក្ខលំបាក​

317
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា​ឆ្នាំ​២០១៩​នេះ​លោក​អ៊ុង​គឹម​សឿន​អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ឆែប​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​គ្រួសារ​ឈ្មោះ​ខេន​ខែ​ន​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​ដែល​ទទួលមរណភាព​កាលពី​ថ្ងៃទី​២៥​មេសា​២០១៩​។​ក្នុងនោះ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​មាន​ទីលំនៅ​នៅ​ភូមិ​ពោធិ​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក​ឆែប​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​និង​សូម​បួងសួង​សូម​វិញ្ញាណក្ខន្ធ​របស់លោក​បាន​ទៅកាន់​សុគតិភព​កុំ​ឃ្លៀងឃ្លាត​ឡើយ​។ សម្ភារៈ​ដែល​បាន​ផ្តល់ជូន​ក្នុង​បុណ្យ សព​រួមមាន​:​អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ មួយ ទឹក​ស៊ី​អី​វ​១ យួរ និង​ថវិកា​មួយចំនួន ៕S/​