​អនុសាខា​កាកបាទក្រហម​ស្រុក​នាំយក​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​

123
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​រស់​ហេង​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ស្រុក​ជ័យ​សែន​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​២​គ្រួសារ​ដែល​រស់នៅ​ភូមិ​ភូមិ​ពល​ឃុំ​ពុទ្រា​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ ។​១.​ឈ្មោះ​ថន​សុ​វណ្ណា​ប្រព័ន្ធ​ឈ្នោះ​ស្រី​សារិន​២.​ឈ្មោះ​ឃីម​ផុង​ប្រពន្ធ​ឈ្មោះ​សារិន​មុត​(​ពិការ​ពី​កំណើត​)​។​

ក្នុងឱកាស​នោះដែរ​លោក​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​គូលែន​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​ជានិច្ច​គឺ​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។​អំណោយ​យក​ចែកជូន​មាន​អង្ករ​,​មី​,​ត្រីខ​,​ទឹក​ស៊ី​អី​វ​,​សារុង​,​ក្រមា​,​ភួយ​,​មុង​និង​ថវិកា​មួយចំនួន ៕S/​