​អបអរ​ចូលឆ្នាំ​ខ្មែរ​នា​ថ្ងៃ​ខាងមុខ​សែ​ល​កាត​ចែក​រង្វាន់​ម៉ូតូ​១៦​គ្រឿង​និង​ទឹកប្រាក់​ច្រើន​ម៉ឺន​ដុល្លារ​

403
ចែករម្លែក
  • 4
    Shares

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ខណៈពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅសល់តែ​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​មកដល់​។​ក្រុមហ៊ុន​សែ​ល​កាត​បានធ្វើ​ការប្រគល់រ​ង្វាន់​ប្រចាំខែ​ជាច្រើន​រង្វាន់ ដែល​រួមមាន​ម៉ូតូ ១៦ គ្រឿង​និង​ទឹកប្រាក់​ជាច្រើន​រង្វាន់​ជូន​ដល់​អតិថិជន​ដែលមាន​សំណាង​ជាច្រើនរូប​នៅ​ការិយាល័យ​សែ​ល​កាត​ទួលគោក​។​

អ្នកគ្រប់គ្រង​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា​នេះ​គឺជា​ការប្រគល់​រង្វាន់​លើក​ទី​២​ហើយ​សម្រាប់​ឆ្នាំ​២០១៩ ដែល​ក្នុង​កម្មវិធី​មាន​អតិថិជន​ឈ្មះ​រង្វាន់​ជាង​២០​នាក់ ពី​កម្មវិធី iKnow iKnow, ស្ទូច​យក​ម៉ូតូ និង ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​។​

សម្រាប់​រង្វាន់​ទាំងនេះ​សរុប​រួមមាន​៖​ម៉ូតូ Yamaha Janus 2018 : ៦ នាក់ (​កម្មវិធី iKnow iKnow)​ម៉ូតូ Yamaha Janus 2018 : ១០ នាក់ ។​(​កម្មវិធី​ស្ទូច​យក​ម៉ូតូ​),​ទឹកប្រាក់ ៦0,000 ដុល្លារ​: ម្នាក់ (​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​),​ទឹកប្រាក់ ៨0,000 ដុល្លារ​: ម្នាក់​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា​កម្មវិធី​នេះ​នៅតែ​បន្ត​ផ្តល់ជូន​អតិថិជន​នូវ​ឱកាស​ក្នុងការ​ឈ្នះ​រង្វាន់​ជា​រៀងរាល់ថ្ងៃ​៕S/

​មុន​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឈាន​មកដល់​ក្នុង​ថ្ងៃ​ខាងមុខ​សែ​ល​កាត​ចែក​រង្វាន់​ម៉ូតូ​១៦​គ្រឿង​និង​ទឹកប្រាក់​ច្រើន​ម៉ឺន​ដុល្លារ​ដល់​អតិថិជន​រប​ស់​ខ្លួន​