​អភិបាលខណ្ឌ​ចំនួន​២​ចូលរួម​វេន​កាន់បិណ្ឌ​ទី​៩​នៅ​វត្ត​ពូន​ភ្នំ​

171
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​គឺជា​ពិធីបុណ្យ​ដ៏​ធំ​មួយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ខ្មែរ ដែល​គោរព​ប្រ​ណិ​ប​ត្ដិ ធ្វើជា​រៀងរាល់ ឆ្នាំ​។ ដោយ​យក ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់ ចាំ​ព្រះវស្សា​នៅ​ទីវ​ត្ត​អារាម​នានា​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​ដែល​បាន​ចែក​ស្ថា​ទៅ​

​លោក​ខាងមុខ​ដែលមាន​រយៈពេល​១៥​ថ្ងៃ​ដោយ​ចែក​១៤​ថ្ងៃជា​ថ្ងៃ​កាន់បិណ្ឌ​គឺ​ចាប់ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៤​រោច​និង​១៥​រោច​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​។​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​លោក​ហែម​ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​,​លោក​ឃឹម​ស៊ុន​សូ​ដា​អភិបាលខណ្ឌ​កំបូល ចូលរួម​វេន​កាន់បិណ្ឌ​ទី​៩ នៅ​វត្ត ពូន​ភ្នំ​ក្នុង​សង្កា់​ត​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។​

​ក្រោម​គណៈអធិបតី​ទេសរដ្ឋមន្ត្រី​ឃុន​ហាំង​គណៈ​ពង្រឹង​ចុះជួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​លោក​ក្រូច​ផាន​ប្រធាន​ក្រុម​ព្រឹក្សា​ខណ្ឌ​,​លោក​អភិបាលរង​លោក​ចៅសង្កាត់​ចៅសង្កាត់រង​មេភូមិ​និង​មន្ត្រី​រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ចូលរួម​ច្រើន​កុះករ ។​

​សូមបញ្ជាក់ថា​ជា រៀងរាល់ ឆ្នាំ នៅ ពេល​ដល់​ថ្ងៃ​១​រោច​ខែភទ្របទ​ជា​ថ្ងៃ​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់ បងប្អូន កូន ចៅ សាច់ ញាតិ សន្ដាន ទាំងអស់ ទោះ នៅ ទី ជិត ឬ ទី ឆ្ងាយ​តែងតែ​ធ្វើដំណើរ ទៅ ជួប ជុំ គ្នា ជា ពិសេស ឪពុក ម្ដាយ ដើម្បី រៀបចំ ម្ហូប អាហារ បាយ​សម្ល​ចង្ហាន់​យកទៅ ប្រគេន ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​,​បោះ​បាយបិណ្ឌ​,​ពូន​ភ្នំខ្សាច់​និមន្ត​ព្រះសង្ឃ​បង្សុកូល​ដើម្បី​ឧទ្ទិស្ស​កុសល​ដល់​សាច់ញាតិ ដែល​ស្លាប់បាត់​បង់ជីវិត​ទៅ កើតជា​ប្រេត​។

​តាម​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ អ្នក​ដែល​ស្លាប់បាត់​បង់ជីវិត​ទៅ រមែង​ទៅ​កើត​ទីកន្លែង​ណាមួយ​ទៅតាម កម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្តធ្វើ​កាលពី​នៅរស់ ។​ខ្មែរ​មានជំនឿថា​សាច់ញាតិ​ដែល​ស្លាប់ទៅ​កើតជា​ប្រេត ៤​ប្រភេទ គឺ​ប្រេត ដែល ចិញ្ចឹម ជីវិត ដោយ​ខ្ទុះ ឈាម ប្រេត ស្រេក ឃ្លាន អាហារ ជានិច្ច ប្រេត ដែល​ភ្លើង ឆេះ ជានិច្ច និង​ប្រេត ដែល ចិញ្ចឹម ជីវិត ដោយ ផល ដែល បុគ្គល ដទៃ ឧទ្ទិស ទៅ​ឲ្យ ។

​ប្រេត​ទាំងនេះ​រងទុក្ខវេទនា​ខ្លោចផ្សា​អត់បាយ​ក្រហាយ​ទឹក​រាប់​ខែ​ថ្ងៃ​លុះដល់​ថ្ងៃ​១​រោជ​ដល់​ថ្ងៃ​១៥​រោជ​ខែភទ្របទ​ជា​ថ្ងៃ​ដែល​យមរាជ​ដោះលែង​ប្រេត​ទាំងនោះ​ឲ្យ​មករក​សាច់ញាតិ​របស់​ខ្លួន​ដើម្បី​ទទួលបាន​បាយទឹក​ម្ហូបអាហារ​នំចំនី​ដើម្បី​បំបាត់​ភាព​ស្រេកឃ្លាន​។​ប្រសិនបើ​ពពូក​ប្រេត​ទាំងនោះ​ដើររក​សាច់ញាតិ​អស់​៧​វត្ត​មិន​បានឃើញ​សាច់ញាតិ​ទេ​។​

​ពួកគេ​យំសោក​បោក​ខ្លួន​ទួញ​រក​កូនចៅ​សាច់ញាតិ​ឲ្យ​មក​វត្ត​អារាម​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ដើម្បី​ឧ​ទ្ធិ​ស្សបុ​ណ្យ​កុសល​នោះ​ដល់​ខ្លួន​តែបើ​អស់​០៧​វត្ត​ហើយ​នៅតែ​មិនឃើញ​នឹងដាក់​ផ្តាសា​ឱ្យ​ភ្លើង​ឆេះ​ផ្ទះ​វិនាស​ហិនហោច ជួប​គ្រោះ ថ្នាក់​ផ្សេងៗ​៕S/​