​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ឧបត្ថម្ភ​ដល់​ប្រជា​ការពារ​និង​ពលរដ្ឋ​ចំនួន​៩​គ្រួសារ​

726
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​លោក​ជា​ពិសី​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​បាន​ជួយឧបត្ថម្ភ​ដល់​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​មួយចំនួន​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​សាលាសង្កាត់​ទួល​សង្កែ​ទី​២ ។​

​លោក​ជា​ពិសី​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​និង​ជា​ប្រធាន​ក្រុមការងារ​ស​.​ស​.​យ​.​ក​សង្កាត់​ដឹកនាំ​ដោយ​ចៅសង្កាត់ បាន​ជួប​សួរសុខទុក្ខ និង​សំណេះសំណាល ដោយ​ពាំ​នាំយក​នូវ​ត្រីខកំប៉ុង​, ទឹកស៊ីអ៊ីវ​, សាប៊ូ​លាងចាន​,​អង្ករ​ជាមួយ​ថវិកា​ផងដែរ​ដែលជា​ការ​ឧបត្ថម​របស់​សម្បុរ​ស​ជន​ដើម្បី​ឧបត្ថម្ភ​ជូន​មេភូមិ មេក្រុម​(​មេ​៥០​ខ្នង​)​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​ក្នុង​ការជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​មួយចំនួន​។​

​សកម្មភាព​មនុស្សធម៌​ខាងលើនេះ មាន​លោក​-​លោកស្រី​មេភូមិ មេ​៥០​ខ្នង មេ​៥០​ខ្នង​រង​ទី​២ ភូមិ​កោះអណ្តែត ប្រជា​ការពារ​សង្កាត់​ទួល​សង្កែ​ទី​២ និង​ប្រជាពលរដ្ឋ​ក្រីក្រ​មកពី​ភូមិ​ទួល​ថ្ងាន់ ចំនួន​៩​គ្រួសារ ។​ពួកគាត់​តែងតែមាន​សកម្មភាព ក្នុងនោះ​១ គ្រួសារ​ទទួលបាន ត្រីខកំប៉ុង​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​,​សាប៊ូ​លាងចាន​១​យួរ​,​អង្ករ​២០​គីឡូ​,​។​

​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ស្មើៗ​គ្នា​ដើម្បី​ចូលរួម​សម្រួល​ដោះស្រាយ​ដល់​ជីវភាព​រស់នៅ​មួយចំនួន​ដែល​ពួកគាត់​ជា​កម្លាំង​ផ្នែក​មួយ​សំខាន់​ក្នុង​ការរក្សា​សុវត្ថិភាព​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែលជា​សេនាធិការ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​-​សង្កាត់​ផងដែរ​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​ក៍​ដូចជា​ការឆ្លើយ​ឲ្យ​ទាន់​សភាព​ការ​តប​តាម​ការដឹកនាំ​របស់លោក​ជា​ពិសី​ប្រធាន​ស​.​ស​.​យ​.​ក​ខណ្ឌឫស្សីកែវ​និង​ជា​អភិបាលខណ្ឌ​៕S/​

​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​ឧបត្ថម្ភ​ដល់​ប្រជា​ការពារ​និង​ពលរដ្ឋ​ចំនួន​៩​គ្រួសារ​