​អភិបាលខេត្ត​កំពង់ចាម​បញ្ជ​ឱ្យ​អភិបាលស្រុក​-​ក្រុង​លុបបំបាត់​បន​ល្បែងស៊ីសង​មាន់​ជល់​

1222
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ប្រមាន​ស្តីបន្ទោស​ធ្ងន់ៗ និង​បញ្ជា​ឲ្យ​អភិបាលស្រុក និង​ក្រុង​ជា​គណ​:​បញ្ជាការ​ឯកភាព​ទាំង​១០ បញ្ឈប់ ឬ​លុបបំបាត់​ជាដាច់ខាត​នូវ​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស គឺ​បទល្មើស​មាន់​ជល់​បង្កប់​អាប៉ោង​ឱ្យអស់​ទាំងស្រុង​ត្រឹម​បំណាច់​ខែមេសា ឆ្នាំ​២០១៨​នេះ​។​

​លោក គួច ចំរើន បាន​ប្រើ​សម្តី​ធ្ងន់ៗ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅក្នុង​សាលាខេត្ត​កំពង់ចាម កាលពី​សប្តាហ៍​កន្លងទៅ​ថា ការប្រកាស​របស់លោក​ទៅកាន់​អស់លោក​ជា​អភិបាលស្រុក និង​ក្រុង​ថា ឲ្យ​បង្ក្រាប​បិទ​ល្បែង​មាន់​ជល់​នេះ គឺ​ច្រើនលើកច្រើនសា​មកហើយ​។​ប៉ុន្តែ​នៅតែមាន​ព័ត៌មាន​និង​ជាក់ស្តែង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​បទល្មើស​ដុស​ស្លែរ​មួយ​នេះ​ដោយផ្ទាល់ គឺ​ក្នុងនាម​លោក​ជា​អភិបាលខេត្ត ទទួលយក​មិនបាន​ទេ​។​

​លោក​អភិបាលខេត្ត​បាន​ប្រមាន​ថា អស់លោក​ជា​អភិបាលស្រុក ក្រុង​ទាំង​១០ ត្រូវ​ប្រជុំពិភាក្សា​ក្នុងគណ​:​បញ្ជាការ​ឯកភាព​មាន​: អធិការនគរបាល និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ក្រុង គឺ​ចាត់វិធានការ​បែបណា​លុបបំបាត់​ឲ្យ​បាន​បទល្មើស​ល្បែង​បញ្ជល់មាន់ បង្កប់​វង់​អាប៉ោង​ឱ្យអស់​ត្រឹម​បំណាច់​ខែមេសា​ឆ្នាំ​២០១៨​នេះ​។ ដោយ​មិនចាំបាច់​ឱ្យ​បង្ខំ​អស់លោក​ធ្វើ​កិច្ចសន្យា​នោះទេ ពិសេស​មេបន​ល្បែង​ទាំងនោះ​គ្មាន​ស្លាប​ហើរ​ឡើយ​។​

ជាមួយ​នោះ​លោ​កម​អភិបាលខេត្ត​កំពង់ចាម​ក៏​មិន​ភ្លេច​ប្រមាន​ចំពោះ​សមត្ថកិច្ច​មួយចំនួន បាន​ប្រព្រឹត្ត​បទល្មើស​ចាប់​មនុស្ស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ជំរិត​ទារលុយ​ក្រៅច្បាប់​ពី​ជនរងគ្រោះ​ម្នាក់ៗ រាប់ពាន់​ដុល្លារ គឺ​ស្ទើរ​ក្លាយជា​ការឃុបឃិត​ជា​ប្រព័ន្ធ​ទៀតផង​។ សូម​បញ្ឈប់​ជាបន្ទាន់ គឺ​ល្មម​ដុស​សម្អាត​ខ្លួនប្រាណ កុំ​ប្រឡាក់ប្រឡូស​នឹង​បទល្មើស​នេះ​បន្តទៀត​។​

គួររំលឹកថា បទល្មើស​ល្បែង​មាន់​ជល់ និង​អាប៉ោង​នេះ​បានកើត​ឡើងជា​ច្រើន​ឆ្នាំកន្លងមក​ហើយ​ដែល​អាជ្ញាធរ​ជា​អភិបាលខេត្ត​កំពង់ចាម​ច្រើន​ជំនាន់​បង្ក្រាប និង​លុបបំបាត់​មិនបាន គឺ​មេបន​ល្បែង​មួយ​នេះ​បាន​បង្កើត​ទីតាំង​ភាគច្រើន​នៅតាម​តំបន់​ដាច់ស្រយាល នៅ​ស្ទើរ​គ្រប់​ស្រុក ក្រុង តាំងពី​នៅមុន​ច្រើន​ឆ្នាំ​ដែល​ខេត្ត​មួយ​នេះ បែងចែក​បង្កើតជា​ខេត្ត​ត្បូងឃ្មុំ​នោះ​៕S/
​ ​

​អភិបាលខេត្ត​កំពង់ចាម​បញ្ជ​ឱ្យ​អភិបាលស្រុក​-​ក្រុង​លុបបំបាត់​បន​ល្បែងស៊ីសង​មាន់​ជល់​


​ ​