​អភិបាលខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទាល់​ដើម្បី​បញ្ចប់​វិប្បត្តិ​ពង្រីក​ផ្លូវ​មួយ​ខ្សែ​

653
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ​ដោយមាន​ជំនាញ​ច្បាស់​នូវ​វិធី​បញ្ចប់ទំនាស់​ឈរលើ​មូលដ្ឋាន​មិន​ផ្អែកលើ​ការលើកដៃ​ចង្អុល​ឬ​តាមរយៈ​របាយការណ៍​នោះ​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៨​អភិបាលខេត្ត​កំពត​បា​ន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​។​ក្នុងនោះ​លំនៅស្ថាន​ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​សម្របសម្រួល​ឈានទៅ​ពង្រីក​ផ្លូវ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​ដែល​ជាប់គាំង​អស់​រយៈពេល​យូរ​ឆ្នាំ​មកហើយ​។​

​នៅ​ចំពោះមុខ​មន្ត្រី​អាជ្ញាធរ​ជំនាញ​ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​ដើម្បី​ដោះស្រាយ​រាល់​គ្រប់​បញ្ហា​ទាំងឡាយ​អ្នកសម្របសម្រួល​ត្រូវ​តាមដាន​ឱ្យដល់​ឫសគល់​។​លោក​ចុះ​ពិនិត្យមើល​ជាក់ស្តែង​ទើប​លទ្ធផល​ទទួលបាន​ពោរពេញ​ដោយ​តម្លាភាព​យុត្តិធម៌​សម្រាប់​ភាគី​ទាំងសងខាង​។ បើ​ត្រឹមតែ​ស្តាប់​តាម​របាយការណ៍ ឬ​ជឿ​លើ​ការលើកដៃ​ចង្អុល និង​ប្រើពាក្យ​ប្រសិនបើ នោះ​ផល​វិជ្ជមាន​មិនអាច​កើតឡើង​បានទេ ហើយ​លោក​ក៏​មិន​ទម្លាប់​ធ្វើ​បែប​នោះដែរ​។

​ដោយឡែក​សម្រាប់​ពលរ​ដ្ឋ​ពីរ​គ្រួសារ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​ទំនាស់​ចំពោះ​ការស្ថាបនា​ពង្រីក​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ លោក​អភិបាលខេត្ត​បាន​ពន្យល់ថា​ទីនេះ​ជា​បណ្តុំ​នៃ​លំនៅស្ថាន​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ ។​ដូច្នេះ​ចាំបាច់​ត្រូវតែមាន​អនាម័យ​បរិស្ថាន មាន​ផ្លូវ​ល្អ មាន​ភ្លើង​បំភ្លឺ​សម្រាប់​បងប្អូន និង​អ្នកដំណើរ​ទូទៅ​។

ជាធម្មតា ការ​អភិ​វ​ឌ្ជៀ​ស​មិន​ផុត​នូវ​ផលប៉ះពាល់​ឡើយ តែ​បងប្អូន​ត្រូវ​គិតថា​នៅពេល​មាន​ផ្លូវ​ល្អ ហើយ​ទីនេះ​លោក​នឹង​តម្រូវឱ្យ​ធ្វើជា​ប្រភេទ​ផ្លូវ​បេតុង​នោះ​បងប្អូន​ពិតជា​មាន​ភាព​ចំណេញ​ជាង​ការ​ទុក​ផ្លូវ​នៅ​តូចចង្អៀត ពិសេស​ចង់​ប្រក​បរបរ​ផ្សេងៗ​កាន់តែ​ងាយស្រួល​ថែមទៀត​។

​លោក​ជាវ​តា​យ​បាន​បន្តទៀតថា​កន្លងមក​បងប្អូន​ទាំងពីរ​គ្រួ​សារបាន​យល់ព្រម​បរិ​ច្ចាគដី​ក្នុងការ​ពង្រីក​ផ្លូវ​រួចរាល់​ហើយ តែ​ហា​ក់នៅ​រាំងស្ទះ​សម្រាប់​ដំណើរ​សាងសង់ និង​ពង្រីក​ផ្លូវ​តាម​ការយល់ព្រម​។ ម្ល៉ោះហើយ ថ្ងៃនេះ​លោក​នាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះមក​ពិនិត្យមើល​ហើយ​ឱ្យ​ជំនាញ​វាស់វែង​ជាក់ស្តែង​ដើម្បី​ឈានទៅ​សម្របសម្រួល​ចុងក្រោយ​។ បញ្ហា​កើតឡើង​ចាំបាច់​ត្រូវតែ​ដោះស្រាយ​។​

​លោក​ស​សា​រ៉ា​វីន​តំណាង​ភាគី​ទាំងពីរ​គ្រួ​សារបាន​រៀបរាប់ថា​កន្លងមក​ក្រុមការងារ​ដែល​ចុះមក​វាស់វែង​បានធ្វើ​ផ្ទុយ​ពី​ការយល់ព្រម​ជាមួយ​លោក​អភិបាលខេត្ត​ដោយ​ម្តង​ចង្អុល​ត្រង់នេះ​ម្តង​ត្រង់នោះ​ទើប​ពួកគាត់​មិនអាច​ទទួលយកបាន​។

​អភិបាលខេត្ត​ចុះ​ពិនិត្យ​ស្ថានភាព​ផ្ទាល់​ដើម្បី​បញ្ចប់​វិប្បត្តិ​ពង្រីក​ផ្លូវ​មួយ​ខ្សែ​

ថ្ងៃនេះ​ពិតជា​រីករាយ​ណាស់​បាន​លោក​អភិបាលខេត្ត​ចុះមក​ផ្ទាល់ ហើយ​ពួកគាត់​ទាំងពីរ​គ្រួសារ​រង់ចាំ​មើល​លទ្ធផល​វាស់វែង​របស់​មន្ត្រី​ជំនាញ​ដែល​ត្រូវ​យកទៅ​បង្ហាញ​ពេល​សម្របសម្រួល​ចុងក្រោយ​ថា​តើ​ធ្វើបាន​ដូច​ការ​ចុះមក​របស់លោក​អភិបាលខេត្ត​ដែរ ឬ​យ៉ាងណា​៕S/