​អភិបាលខេត្ត​ជំរុញ​ឱ្យ​ការចុះបញ្ជី​ដីធ្លី​ជូន​ពលរដ្ឋ​ឲ្យ​ហើយ​ត្រឹម​ឆ្នាំ​២០២៣

303
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អភិបាលខេត្ត​កំពង់ចាម​បាន​ជំរុញ​ឱ្យ​មន្ត្រី​ចុះបញ្ជី​ដីធ្លី​ទាំង​ប្រាំពីរ​ក្រុម​របស់​មន្ទីរ​រៀបចំ​ដែន​នគរូបនីយកម្ម​សំណង់​និង​សុរិយោ​ល​ដី​ខេត្ត​នេះ​គឺ​ខិតខំ​រិះរក​វិធី​បែបណា​ដើម្បី​ឈានទៅ​សម្រេច​តាម​ផែនការ​គោល​របស់​ក្រសួង​នេះ​ត្រឹម​ឆ្នាំ​២០២៣​។

​ដោយ​មន្ទីរ​នៅទីនេះ​ត្រូវ​គិតគូ​និង​បន្ថែម​ល្បឿន​គឺ​ក្រុម​នីមួយៗ​ត្រូវមាន​ការប្តេជ្ញាចិត្ត​ទ្វេដង​មួយក្រុម​ឲ្យ​បាន​១.០០០​ក្បាលដី​ក្នុង​រយ​:​ពេល​មួយខែ​នោះ​។​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​របស់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោ​ល​ដី​ខេត្តកំពង់ចាម​ក្នុង​សាលាខេត្ត​នេះ ។

​ក្នុង​ឱ្យ​កាស​នោះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី ១១ កុម្ភ​:​នេះ​ថា មកទល់ពេលនេះ​ក្រុមមន្ត្រី​ចុះបញ្ជី​ក្បាល​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាន​ចំនួន ៥៧​ម៉ឺន ក្បាលដី នៃ​ក្បាលដី​សរុប​ចំនួន ៩២​ម៉ឺន ក្បាលដី​នោះ​។​

​លោក​គួច​ចំរើន​បាន​លើកឡើងថា​អ្វីដែល​យើង​កំពុង​ប្រឈម​និង​ខ្វាយខ្វល់​គឺ​ឆ្នាំ​២០១៨​កន្លងទៅ​មន្ត្រី​ចុះ​ដីធ្លី​បាន​អនុវត្តន៍​បាន​។​តែ​ចំនួន​៣៣​ម៉ឺន​ក្បាល​មិន​គ្រប់​តាម​ផែនការ​មួយឆ្នាំ​ចំនួន​៤២​ម៉ឺន​ក្បាលដី​នោះទេ​។​ដោយ​កាលនោះ​យើង​បាន​ប្តេជ្ញា​ដំណើរ​ចុះបញ្ជី​ក្បាលដី​ចំនួន​៤២​ម៉ឺន​ក្បាលដី​ក្នុងឆ្នាំនេះ​គឺ​គ្រោង​នឹង​បញ្ចប់​ការងារ​នេះ​ឲ្យ​បាន​ចប់សព្វគ្រប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ត្រឹម​ឆ្នាំ​២០២៥​។​

​លោក​អភិបាលខេត្ត​បានលើកឡើង​ទៀតថា ប៉ុន្តែ​បើ​យើង​ដំណើរការ​ជាក់ស្តែង​ក្នុង​មួយឆ្នាំ​បានតែ ៣៣​ម៉ឺន ក្បាលដី​នោះ គឺ​អូសបន្លាយ​ពេលវេលា​ដល់​ទៅ​ឆ្នាំ ២០២៩ ឯណោះ នៃ​ក្បាលដី​សរុប​ចំនួន ៩២​ម៉ឺន​នោះ​។​អ្វីដែល​សំខាន់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោ​ល​ដី​បានដាក់​ចេញ​នូវ​ផែន​គោល គឺ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ​២០២៣​។​

​លោក បាន​បន្តថា ដូច្នេះ​ដើម្បី​សម្រេច​គោលដៅ នៃ​ផែនការ​គោល​នេះ គឺ​មន្ទីរ​នៅទីនេះ​ត្រូវ​បន្ត​គិតគូ និង​បន្ថែម​ល្បឿន​និង​រិះរក​វិធី​បែបណា​ដើម្បី​សម្រេច​ផែនការ​គោល​នេះ​។​ពិសេស​ក្រុមមន្ត្រី​ចុះបញ្ជី​ដីធ្លី​ទាំង​ប្រាំពីរ​ក្រុម​ត្រូវ​ប្រឹងប្រែង​និង​ប្តេជ្ញាចិត្ត​ទ្វេដង​គឺ​ក្រុម​នីមួយ​ត្រូវ​ដំណើរការ​ចុះបញ្ជី​ក្បាលដី​ក្នុង​មួយខែ​ឲ្យ​បាន​ចំនួន ១.០០០​ក្បាលដី​។​

​លោក​ធួន​ជេដ្ឋា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូ​រិ​យោល​ដី​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​ចំពោះ​ការជំរុញ​របស់​អភិបាលខេត្ត និង​ផែនការ​គោល​របស់​ក្រសួង​នោះ គឺ​ខាង​មន្ទីរ​យើង​នឹង​គ្រោង​សុំ​គោលការណ៍​ជ្រើសរើស​មន្ត្រី​ចុះបញ្ជី​ដីធ្លី​ចំនួន ប្រាំបី ក្រុម​បន្ថែម​លើ ប្រាំពីរ ក្រុម​មាន​ស្រាប់​នេះ​។ ដោយ​កន្លងមក​មួយក្រុម​មាន​មន្ត្រី​ជា​សមាជិក​ពី ១០ ទៅ ១៥ នាក់ គឺ​ពួក​ពួកគាត់​ប្រឹងប្រែង​ខ្លាំង​មែនទែន​ហើយ​បាន​មួយខែ​ចំនួន ៤០០ ក្បាលដី​នោះ​៕S/​