​អភិបាលខេត្ត​និង​មន្ត្រីរាជការ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អា​រិញ្ញ​កា​រាម​

256
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំងៈ​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង​និង​លោកស្រី​រួម​នឹង​ក្រុមប្រឹក្សា​ខេត្ត​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កាលពី​នៅ​ថ្ងៃ​១​រោច​ខែភទ្របទ​ត្រូវ​នឹង​ថ្ងៃទី​១៤​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​១​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​នៅ​វត្ត​អា​រិញ្ញ​កា​រាម​ស្ថិតនៅ​សង្កាត់​/​ក្រុង​/​ខេត្តកំពង់ឆ្នាំង ។

​លោក​ឈួ​រ​ច័ន្ទ​ឌឿ​ន​បានបញ្ជាក់​ថា​ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ដល់​លោកអ្នក​មានគុណ មាន​មាតាបិតា ជីដូន ជីតា​ញាតិ​កាល​ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ទៅហើយនោះ​។​ជួយ​រំដោះ​ឱ្យ​រួច​ចាក​ផុតពី​ទុក្ខទោស​ទាំងឡាយ​ដើម្បី​បាន​ទៅកាន់​សុខ​គតិ​ភព​ថ្មី​។​ម្យ៉ាងទៀត​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​នេះ​ធ្វើឡើង​ដើម្បី​ជួយ​ទំនុកបម្រុង​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​ចាំ​វស្សា​។​

​ដោយហេតុថា​ក្នុង​រយៈពេល​នេះ​ជា​ពេល​ដែលមាន​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំង​នាំឱ្យមាន​ការលំបាក​សម្រាប់​ព្រះសង្ឃ​ក្នុងការ​ត្រេ​ច​ចរណ៍​បិណ្ឌ​បាត្រ​និង​ដើម្បី​សន្សំ​កុសល​ឬ​សេចក្តី​ល្អ​តាមរយៈ​ការធ្វើ​ទាន​នាឱកាស​នេះ ជាពិសេស​ដើម្បី​បង្កើត​នូវ​សាមគ្គីភាព និង​ឯកភាព ឬ ភាពចុះ​សម្រុង នៃ​ប្រជាជាតិ​ទាំងមូល ។​

​លោក​បាន​បញ្ជាក់ទៀតថា​ព្រះពុទ្ធសាសនា​គឺជា​សាស​របស់​រដ្ឋ​ដែល​បច្ចុប្បន្ន​ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​សង្គម​បាន​យ៉ាងច្រើន​។​នៅក្នុង​ឱកាស​នោះ​លោក​លោកស្រី​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ពុទ្ធបរិស័ទ​បាន​ធ្រា​ប់​បាត្រ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត​ចំពោះ​មាតាបិតា​ជីដូន​ជីតា​និង​ញាតិ​កាល​ទាំង​៧​សណ្តាន​។​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ព្រមទាំង​ឧទ្ទិស​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត​កម្មាភិបាល​យុទ្ធជន​ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​៕S/​