​អភិបាលខេត្ត​ផ្តល់​ថវិកា​ចំនួន​១​លាន​រៀល​ជួយ​ដល់​កុមារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​

218
ចែករម្លែក
  • 169
    Shares

ដោយ​បាយ័ន​/​សៀមរាបៈ​លោក សុខ ថុល នាយក​រដ្ឋបាល​បាន​នាំយក​ថវិកា ចំនួន​១​លាន​រៀល របស់លោក ទៀ សីហា អភិបាលខេត្ត​ជូន​ជនរងគ្រោះ​ឈ្មោះ ពន ប៉ិន ភេទ​ប្រុស អាយុ ៩​ឆ្នាំ​រស់នៅ​ក្នុងភូមិ​គោក​ក្នាំ​ង ឃុំ​រើ​ល ស្រុក​ពួក ដែល​បណ្តាលមកពី​ជនល្មើស​ដុត​កាលពី​វេលា​ម៉ោង ១១ និង ២០​នាទី ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។​

 ជនរងគ្រោះ​បាន​ឆេះ​រលាត់ស្បែក​មួយ​ចំហៀង​ខ្លួន​នៅ​ផ្នែក​ខាងឆ្វេង​ដែល​អ្នករស់នៅ​ក្នុងភូមិ​ជុំគ្នា​បាន​ចាក់​សាំង​ដុត​ដោយសារ​ខឹង​កុមារ​លួច​លុយ ម្តាយមីង ចំនួន ១​ម៉ឺន​រៀល​។ ជាមួយគ្នានេះ ត្រូវបាន​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​កុមារ​ជ័យ​វ​រ្ម៏​នទី​៧​ដោយ​តំណាង​អភិបាលខេត្ត​ប្រគល់ជូន​ក្មេងរងគ្រោះ​នៅឯ​មន្ទីរពេទ្យ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា​នេះ​។​ទន្ទឹមនឹងនេះ សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ ត្រូវជា​បងប្អូន​បង្កើត ជាមួយ​ឪពុក​របស់​កុមារ ដែល​ឳ​ពុក​ជនរងគ្រោះ​ឈ្មោះ ពូន ជា​បុរស​ពោះម៉ាយ​។ នៅពេល​កើតហេតុ ជនល្មើស​ជា​ស្ត្រី​ម្នាក់​តែងខ្លួន​ជា​ប្រុស ឈ្មោះ តែម មឿត ភេទ​ស្រី (​តែងខ្លួន​ធ្វើ​ប្រុស​) អាយុ​៣៩​ឆ្នាំ​ត្រូវ​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន ជាប់​សង្ស័យ​ចាក់​សាំង​ដុត​កូនក្មេង ដោយ​មូលហេតុ​នៃ​គ្រោះថ្នាក់​នៃ គឺ ជនរងគ្រោះ​លួច​លុយ​អស់​ចំនួន ២០.០០០​រៀល​។​

ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​កន្លែងកើតហេតុ​ព្រមទាំង​បាន​កសាង​សំណុំរឿង ធ្វើការ​ស្រាវជ្រាវ​និង​បាន​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​និង​ឃាត់​ជនសង្ស័យ​បាន​ហើយ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ៕S/

រូបភាពៈ អភិបាលខេត្ត បានផ្តល់​ថវិកា​ចំនួន ១​លាន​រៀល ជួយ​ដល់​កុមារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​រលាក​ពេញ​ខ្លួន​(​រូបថត​បាយ័ន​