ដោយៈចាន់ថន/ព្រៃវែងៈកាលពីព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៩លោកជាសុមេធីអភិបាលខេត្តព្រៃវែងនិងលោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអង្គភាពនានាជុំវិញខេត្ត ។
បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនខ្មែរអីស្លាម និងផ្តល់អាហារសម្រាប់ស្រាយបួសចំនួន១៦៧ គ្រួសារ ។ចាស់ជរា និងជនពិការ ២៥ គ្រួសារ កុមារចំនួន ១០០នាក់ ស្ថិតនៅភូមិ ស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះដែរលោកជាសុមេធីអភិបាលខេត្តក៏បានលើកឡើងថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីទើបធ្វើឱ្យប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។
ដោយផ្អែកលើស្ថេរភាពនយោបាយល្អសន្តិភាពពេញលេញប្រជាពលរដ្ឋមានសិទ្ធិពេញលេញក្នុងការរស់នៅក្នុងការប្រកបមុខរបចិញ្ចឹមជីវិតនិងការជឿជំនឿទៅតាមអបិយជំនឿសាសនារៀងៗខ្លួន។
លោកក៏បានបន្តទៀតថាដោយឡែកនៅក្នុងថ្ងៃនេះបងប្អូនខ្មែរអីស្លាមបានរៀបចំពិធីពិសារអាហារស្រាយបួសដែលហៅថាខែរ៉ម៉ាទនដែលមានរយៈពេលមួយខែដោយមិនត្រូវឲ្យទទួលទានអាហារនៅពេលថ្ងៃ។គឺត្រូវទទួលទានអាហារនៅពេលល្ងាច(គឺមុននិងក្រោយពេលថ្ងៃរះ)។
ពិធីនេះបងប្អូនអីស្លាមតែងតែប្រារព្ធធ្វើក្នុងខែរ៉ម៉ាទននេះមកដល់គឺដើម្បីឲ្យព្រះឱឡោះជាម្ចាស់ប្រទានពរជ័យសេក្តីសុខមកដល់គាត់ឱ្យផុតបាបកម្ម ដែលខ្លួនបានប្រព្រឹតនោះ។
បន្ទាប់មកទៀតលោកអភិបាលខេត្ត និងលោកស្រីម៉ាត់ម៉ារ៉ាបានចែកអំណោយដល់បងប្អូនខ្មែរអីស្លាម ក្នុងមួយគ្រួសារទទួលបានអង្ករ ១៥ គីឡូ ទឹកក្រូច កញ្ចប់អាហារ ថវិកា ២ម៉ឺនរៀលចំពោះកុមារ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ខ្មៅដៃ និងនំ និងថវិកា ៤ពាន់រៀល៕S/