​អភិបាលខេត្ត​ព្រះវិហារ​ចូលរួម​សម្ភោ​ធ​ស្ថានីយ​ផលិត​ទឹក​ពិសា​ភូមិ​យើង

553
ចែករម្លែក
  • 69
    Shares

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖ នៅ​ថ្ងៃទី​២៦ កុម្ភ​: ឆ្នាំ​២០១៩​លោក​អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ចូលរួម​សម្ភោ​ធ​ស្ថានីយ​ផលិត​ទឹក​ពិសា​ភូមិ​យើង របស់​សហគមន៍​កសិក​ម្ម​រមទម​សាមគ្គី​មានជ័យ។ជាមួយ​នោះ​លោក​ព្រឹង​ទ្រី​ដា​ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ក៏បាន​ចូលរួម​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រី រាជកា អង្ក​ការ​សង្គម​ស៊ីវិល​ជាច្រើនរូប​។​

​លោក​ព្រឹង​ទ្រី​ដា​បាន​ថ្លែង​នាឱកាស​នោះ​ថា​ស្ថានីយ​ផលិត​ទឹក​ពិសា​ភូមិ​យើង​របស់​សហគម​ន៍ក​សិ​កម្ម​រមទម​សាមគ្គី​មានជ័យ​បាន​បង្កើតឡើង​នៅ​ខែ​១១​ក្នុង​ឆ្នាំ​២០១៨​ដោយ​ចំណាយ​ថវិកា​សរុប​៣.៥៨៥២​ដុលារ​។ក្នុងនោះ​ដែល​អង្គការ​ទ​ស្សន​:​ពិភពលោក​បាន​ឧបត្ថម​ទឹកប្រាក់​៨០​ភាគរយ​ដល់​សា្ថ​នី​យ​ទឹកស្អាត​ខាងលើ​និង​២០​ភាគរយ​ទៀត​ជា​ថវិកា​រួម​របស់​សហគមន៍​។​

​លោក​ព្រឹង​ទ្រី​ដា​បាន​បន្តថា​ស្ថានីយ​ផលិត​ទឹក​ពិសា​ភូមិ​យើង​ត្រូវបាន​ឆ្លងកាត់​ប្រព័ន្ធ​UV​ត្រឹមត្រូវ​និង​មានការ​ពិនិត្យ​ពី​មន្ទី​ជំនាញ​ត្រឹមត្រូវ​សម្រាប់​បម្រើ​ជួន​ប្រជាពលរដ្ឋ​ចំនួន​៦​ភូមិ​ក្នុងស្រុក​រវៀង​ខេត្តព្រះវិហារ​ដោយ​ក្នុង​១​ពី​ដុង​តំលៃ​២.០០០​រៀល​។​

លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍ថា​លោក​បាន​ចាប់អារម្មណ៍​អង្គការ​ទស្សន​:​ពិភពលោក​ដែល​បាន​ចាប់ដៃ​ជាមួយ​រាជរដ្ឋាភិបាល​។​មិន​ប្រកាន់​នៅ​និ​ន្ទ​នា​កា​នយោបាយ​តែងតែ​ចុះជួយ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​។​អង្គការ​ទស្សន​:​ពិភពលោក​បាន​និង​គ្រោង​ជីក​អណ្ដូងទឹក​ព្រមទាំង​បង្កើត​ប្រព័ន្ធ​ផលិត​ទឹកស្អាត​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នាពេល​ឆាប់ៗ​នេះ​នៅក្នុង​ស្រុក​ចំនួន​៤​គឺ​ស្រុក គូរ​លែ​ន ឆែប សង្គម​ថ្មី​និង ជ័យ​សែន ព្រះវិហារ ។

លោក​អភិបាលខេត្ត​បាន​បន្តថា​ការបង្កើត​ទឹកស្អាត​នេះ​អាចជួយ​ការពារ​នៅ​ជំងឺ​ដ​ង្កា​ត់​ឆ្លង​តាមរយ​:​ទឹក​មិន​ស្អាត​។​ហេតុ​ដូចនេះហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ប្រើ​ទឹក​ដែលមាន​អនាម័យ​និង​ដាំទឹក​ឱ្យ​ពុះ​ល្អ​មុន​និង​បរិភោគ​។​សហគមន៍​នី​យ​ផលិត​ទឹក​ពិសា​ភូមិ​យើង​របស់​សហគម​ន៍ក​សិ​កម្ម​រមទម​សាមគ្គី​មានជ័យ ស្ថិតនៅ​ភូមិ អូ​តា​លោក ឃុំ រមទម ស្រុក រវៀង ខេត្ត ព្រះវិហារ​៕S/​