​អភិបាលខេត្ត​ព្រះវិហារ​(​កម្ពុជា​)​ជាមួយ​អភិបាលខេត្ត​ចម្ប៉ា​សាក់​(​ឡាវ​)​ជួបប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​

573
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​(​ព័ត៌មាន​បឋម​)​នា​ថ្ងៃ​ពុធ ១១​រោច ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩​វេលា​ម៉ោង​១៤,០០​នាទី​រសៀល​រដ្ឋបាលខេត្ត​ព្រះវិហារ​មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​កិច្ចសហប្រតិបត្តិការ​។​រវាង​ខេត្តព្រះវិហារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​ខេត្ត​ចម្ប៉ា​សាក់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ឡាវ​។​

​ពី​ធី​ក្រោម​អធិបតីភាព​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​លោក​បណ្ឌិត​ប៊ុន​ថង​ឌី​វី​សៃ​អភិបាលខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ​។​កិច្ចប្រជុំ​ពិភាក្សា​និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ទាំងពីរ​ក្នុង​គោលដៅ​ពង្រឹង​ចំណងមិត្តភាព​សាមគ្គីភាព​និង​កិច្ច​សហការគ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ៕S/

ព័ត៌មាន​លម្អិត​ក្នុងជំនួប​ប្រជុំ​នេះ​សារព័ត៌មាន​យើង​នឹង​ផ្សាយ​ជូន​បន្ត​៕​