​អភិបាលខេត្ត​ព្រះវិហារ​ប្រកាស​ផ្តល់រ​ង្វាន់​ម៉ូតូ​១​គ្រឿង​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​A​នៅ​ឆ្នាំនេះ​

137
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​រសៀល​ថ្ងៃទី​៨​ខែសីហា ឆ្នាំ​២០១៩​នេះ​បានប្រកាស​ជា​សាធារណៈ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​១​គ្រឿង​ដល់​សិស្ស​ដែល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​)​ដែល​ទទួលបាន​និទ្ទេស​A​។​ជាមួយគ្នា​នោះ​ចំពោះ​សិស្ស​ដែល​ប្រឡង​ទទួលបាន​និទ្ទេស​B​លោក​នឹង​ផ្តល់​រង្វាន់​តាម​ការជាក់ស្តែង​។​

​ការប្រកាស​លើកទឹកចិត្ត​ដល់​សិស្ស​នេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​បិទ​វគ្គ​បំប៉ន​ជូន​សិស្ស​ថ្នាក់​ទី​១២​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​ដោយមាន​ការចូលរួម​ពី​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​នៅក្នុង​បរិវេន​សាលា​ធនធានមនុស្ស​។​

​លោក​ប្រាក់​សុវណ្ណ​បាន​កោតសរសើរ​ដល់​អ្ន​ក​ពាក់ព័ន្ធ​ទាំងអស់​ដែល​បានរៀបចំ​ឱ្យមាន​វគ្គ​នេះ​ឡើង ។​លោក​បា​បញ្ជាក់ថា​ចំពោះ​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​ទទួលបាន​និទ្ទេស​A​ឆ្នាំនេះ​លោក​នឹង​ផ្តល់ជូន​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​១​គ្រឿង​។​ចំណែក​អ្នកទទួលបាន​និទ្ទេស​B​និង​ផ្តល់ជូន​តាម​ជាក់ស្តែង​នៅពេលដែល​លទ្ធផល​។​

​លោក​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជួយ​សម្របសម្រួល​កន្លែង​ទទួល​ផ្ញើ​កង់​ម៉ូតូ​ដោយ​ពុំ​គិតលុយ ជួយ​ដល់​ប្អូនៗ សិស្សានុសិស្ស​។​ក្នុងនោះ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​សហភាព​សហព័ន្ធ​ខេត្ត​ជួយ​សម្រប​ស្រួល​កន្លែង​ស្នាក់នៅ​របស់​សិស្សានុសិស្ស​ដែល​ការខ្វះខាត​មកពី​ស្រុក​ឆ្ងាយៗ​ផងដែរ​។​

លោក​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ផ្តល់ជូន​លោកនាយក​មកពី​តាម​វិទ្យាល័យ​ចំនួន​១២​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០​ម៉ឺន​រៀល​។ ប្រធាន​យុវជន​ស​.​ស យ​.​ក​.​មកពី​តាម​ក្រុង ស្រុក​ទាំង​៨ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។

ជាមួយ​នោះបាន​ឧបត្ថម្ភ​ប្អូនៗ​សិស្ស​ដែល​ប្រឡង​សាកល្បង ទទួលបាន​និទ្ទេស​A​ម្នាក់ នូវ​សៀវភៅ ៥ ក្បាល ប៊ិច​៣​ដើម បន្ទាត់ ដែក​មួយ​កំ​ប្លេ វចនានុក្រម​អេ​ត្រូ​និ​ច ខ្មែរ អង់ក្លេស ថវិកា​១០ ម៉ឺន​រៀល​។

ចំពោះ​និទ្ទេស B ចំនួន ៥ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​សៀវភៅ​៥ ក្បាល ប៊ិច​៣​ដើម សម្ភារៈ​សិក្សា បន្ទាត់ ដែលមាន ១ កំ​ប្លេ កន្សែងដៃ​១ និង​ថវិកា​៥០.០០០ រៀល​៕S/​