​អភិបាលខេត្ត​ព្រះវិហារ​ព្រមាន​ធ្ងន់ៗ​ដល់​អ្នកការពារ​បទ​ល្មើស​ព្រៃឈើ​និង​អ្នករកស៊ី​ខុសច្បាប់​

1106
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០១៨​អភិបាលខេត្ត​ព្រះវិហារ​លោក​អ៊ុន​ចាន់​ដា​បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ​អ្នករកស៊ី​បទល្មើស​ព្រៃឈើ​ក៏ដូចជា​អ្នក​នៅ​ពី​ក្រោយខ្នង​បើកដៃ​កៀរគរ​ឱ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ព្រៃ​នៅ​តំបន់​ព្រះរាជក្រឹត្យ​ព្រះ​រការ​ដែលជា​ព្រៃ​អភិរក្ស​របស់​រដ្ឋ​ថា​ត្រូវមាន​ការអបរំ និង​ផ្សព្វផ្សាយ​។​

​ថ្លែង​បែបនេះ ខណៈដែល​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី វេទិការ​សន្ទនា​រវាង​វេទិការ​សម្ព័ន្ធ​សង្គម​ស៊ីវិល ជាមួយ​អង្គការ​សមាគម​ន៍​សហជីព និង​សហគមន៍​ខេត្តព្រះវិហារ​។

លោក​អភិបាលខេត្ត​បាន​បន្តថា​”​យើង​ត្រូវធ្វើ​ជាមួយនឹង​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​ឲ្យ​គាត់​ចូលរួម​ជាមួយនិង​សមត្ថកិច្ច​ភាគច្រើន​បទល្មើស​ព្រៃឈើ​តែងតែ​កើតឡើង​ដោយសារតែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ដែល​ជឿ​តាម​ការ​ញុះ​ញ៉​ង់​របស់​ឈ្មួញ​ឱ្យ​ចូលទៅ​កាប់​ព្រៃ​នៅ​តំបន់​អភិរក្ស​”​។​សហគមន៍​ព្រៃឈើ ត្រូវ​បង្រៀន​ពួកគាត់​ឱ្យចូល​រួម​ថែរក្សា និង​អភិរក្ស​ព្រៃឈើ​ឲ្យ​បាន​ទាំងអស់គ្នា​។​

​លោក​បន្តថា ចំពោះ​មន្ត្រី​ជំនាញ ត្រូវតែ​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​កន្លែង​សិប្បកម្ម កន្លែង​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ចំណាកស្រុក ចំណូលស្រុក ដែល​មក​បង្កើត​បទ ល្មើស​នៅ​មូល​រដ្ឋា​ន ហើយ​ត្រូវធ្វើ​ការដកហូត​នូវ​សម្ភារ​មួយចំនួនទៀត​។​

លោក​បាន​បន្តថា យើង​ត្រូវមាន​វិធានការ​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ជនល្មើស​ដែល​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ជាក់ស្តែង គឺ​យើង​ត្រូវ​ចាប់​នៅនឹងកន្លែង ហើយ​ចងក្រង​សំណុំរឿង​បញ្ជូនមក​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ដោយ​មិនអាច​លើកលែង​បានឡើយ​៕S/

#