​អភិបាលខេត្ត​ព្រះសីហនុ​ចុះសួរសុខទុក្ខ​អាជីវករ​លក់ដូរ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព

197
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុៈ​កាលពី​រសៀល​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៩​លោក​គួច​ចំរើន​បាន​ចុះសួរសុខទុក្ខ​បងប្អូន​អាជីវករ​នៅ​ផ្សារលើ​ក្រុងព្រះសីហនុ​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​លក់ដូរ​បច្ចុប្បន្ន​។​ក្នុងនោះ​លោក​អភិបាលខេត្ត​ក៏បាន​ចុះ​ពិនិត្យ​ផ្ទាល់​តូប​អាជីវករ​ដែល​ចោរ​គាស់​យក​របស់រប​រ​តាម​បណ្ដឹង​របស់​អាជីវករ​ផងដែរ ។​

ក្នុងនោះ​មាន​តូប​ចំនួន​៣​គឺ​តូប​លេខ​១១,​លេខ​១២,​និង​លេខ​១៤,​ដែល​សកម្មភាព​ចោរ​គាស់​តូប​នេះ កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​ជាង​៨​យប់​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៩​ធ្វើឱ្យ​បាត់បង់​សម្ភារៈ​មួយចំនួន​។​តូប​លេខ​១១​បាន​បាត់បង់​មានដូចជា កង​ឈុត​ប្លា​ទីន​៤២​កង ,​ចិញ្ចៀន​ប្លា​ទីន​៩៨​វង់​,​កង​ឈុត ៦៧​ឈុត​,​ខ្សែជើង​ប្លា​ទីន ៣៨​ខ្សែ​,​បណ្តោង​ខ្សែក​ប្លា​ទីន ១៨ ។

​ដោយឡែក​តូប​ពីរ​ផ្សេងទៀត​ក៏​បាត់បង់​ទ្រព្យសម្បត្តិ​មួយចំនួន​ផងដែរ​។​ករណីនេះ​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ឱ្យ​បងប្អូន​អាជីវករ​បន្តសកម្មភាព​លក់ដូរ​ជាធម្មតា​ហើយ​ទុក​ភារៈកិច្ច​នេះ​ឱ្យ​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​លោក​ណែនាំ​ឱ្យ​សន្តិសុខ​ផ្សារលើ​រឹតបណ្តឹង​អំពី​សុវត្ថិភាព​បន្ថែមទៀត​ក្នុង​កិច្ចការពារ​ទ្រព្យសម្បត្តិ​របស់​បងប្អូន​អាជីវករ​៕S/​