​អភិបាលខេត្ត​សៀមរាប​ថ្មី​ប្រកាស​ចូលកាន់​ដំណែង​

859
ចែករម្លែក
  • 93
    Shares

ដោយៈ​គូលែន​/​សៀមរាបៈ អភិបាលខេត្ត​សៀមរាប​ថ្មី​ត្រូវបាន​ប្រកាស​ចូលកាន់​ដំណែង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ​ក្រោម​វត្តមាន​ចូលរួម​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​សាលាខេត្ត​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​ពិធី​ប្រកាស​ចូលកាន់​ដំណែង​ជា​អភិបាល​ខេត្តសៀមរាប​ថ្មី​នេះ​ធ្វើឡើង​បន្ទាប់ពី​ព្រះរាជក្រឹត្យ​តែងតាំង​លោក ទៀ សីហា ជា​អភិបាលខេត្ត​សៀមរាប​កា​លពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅនេះ ជំនួស​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​ចាស់​ទៅ​ទទួល​កាន់ដំណែង​ថ្មី ។​

​យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០៦ ខែ ធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ ត្រូវបាន​ត្រាស់បង្គាប់ តែងតាំង​លោក ទៀ​សីហា​ឋានន្តរ​ស័​ក្ត​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣​ជា​អភិបាល​ខេត្តសៀមរាប​។​ការ​ត្រាស់បង្គាប់​តែងតាំង​នេះ​គឺធ្វើឡើង​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា​។

លោក​ទៀ​សីហា​ពីមុន​ជា​អភិបាលរង​ខេត្តសៀមរាប​ស្រាប់​ដែល​មុន​ក្លាយជា​អភិបាលរង​ខេត្តសៀមរាប លោក​គឺជា​នាយទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ ដែលមាន​ឋានន្តរ​ស័​ក្ត​ឧ​ត្ត​ម​សេនីយ៍​ទោ​។​

លោក ទៀ សីហា​គឺជា​មន្ត្រី​វ័យក្មេង​មួយរូប​បាន​ក្លាយជា​អភិបាលខេត្ត​សៀមរាប​ដែល​គេ​បាន​ស្គាល់​ច្បាស់ ថា គឺជា​កូនប្រុស​បង្កើត​របស់​ស​ម្តេច​សេនា​ពិជ័យ ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រ ធាន​ក្រុមការងារ​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តសៀមរាប​។​

​ដោយឡែក​លោក​ឃឹម​ប៊ុន​សុង​អតីត​អភិបាលខេត្ត​សៀមរាប​ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ៕S/

​រូបភាពៈ សម្តេច​ក្រឡាហោម ស ខេង ចូលរួម​ប្រកាស​អភិបាលខេត្ត​សៀមរាប​ថ្មី​៕​