​អភិបាលខេត្ត​សៀមរាប​អនុញ្ញាតឱ្យ​អគ្គ​កុងស៊ុល​កូរ៉េ​ចូលជួប​ពិភាក្សា​ការងារ​

471
ចែករម្លែក
  • 37
    Shares

​ដោយ​៖​គូលែន​/​សៀមរាប​៖​កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ParkSeungGyoo​ប្រធានការិយាល័យ​កុងស៊ុល​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ខេត្តសៀមរាប​។​ពិធី​ជួបពិភាក្សា​ការងារ​នេះ​ប្រព្រឹត្តឡើង​នៅ​សាលាខេត្ត​សៀមរាប ។​

​លោក Park Seung Gyoo ក៏បាន​លើកឡើង​អំពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា កូរ៉េ សំខាន់​ខេត្តសៀមរាប​ជាមួយ​បណ្តា​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រីភាព​នៃ​សាធារណរដ្ឋ​កូរ៉េ​ដោយ​ផ្តោតទៅលើ​វិស័យ​អប់រំ​និង​សុខាភិបាល​រួមទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​វិស័យ​វិនិយោគ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ។​

លោក​បាន​បញ្ជាក់ថា​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​នេះ​បានធ្វើឱ្យ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ កាន់​តែមាន​ភាពរឹងមាំ ។​លោក​ក៏បាន​បន្តទៀតថា​មុខការ​បញ្ចប់​ការបំពេញ​បេសកកម្ម​កា​រទូ​ត​នៅ​កម្ពុជា លោក​ក៏បាន​លើក​នូវ​សំណូមពរ​មួយចំនួន​ដែល​គ្រប់​អគ្គ​កុងស៊ុល​នៃ​បណ្តា​ប្រទេស​ដែល​ប្រចាំការ​នៅ​ខេត្តសៀមរាប​។

សូមឱ្យ​អាជ្ញាធរខេត្ត រៀបចំ​នូវ​កម្មវិធី​នៃ​ការជួបជុំ​របស់​អគ្គ​កុងស៊ុល ជាមួយ​អាជ្ញាធរ ខេត្ត​រយៈពេល​៦​ខែម្តង​ឬមួយ​ឆ្នាំ​ម្តង​ក្នុងការ​ផ្តា​ល់​ប្តូរ​នូវ​រាល់​បទពិសោធន៍​នឹង​គ្នា​ព្រមទាំង​ការកែលម្អរ​បញ្ហា​ប្រឈម ក្នុង​គោលដៅ កិច្ចអភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​សៀមរាប​ទៀតផង ។​

​លោក​ទៀ​សីហា​ក៏បាន​សាទរ​ផងដែរ​ចំពោះ​សមិទ្ធផល​មួយចំនួន​ដែល​ផ្តើមចេញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​កូរ៉េ​សំខាន់​បណ្តា​ខេត្ត​ក្រុង​សម្ព័ន្ធមេត្រីភាព​ជាមួយ​ខេត្តសៀមរាប​បាន​បង្កើត​នូវ​សមិទ្ធិផល​ធំៗ​មួយចំនួន​សំខាន់​លើ​វិស័យ​អប់រំ​សុខាភិបាល​និង​ការបណ្តុះបណ្តាល​នូវ​ធនធានមនុស្ស និង វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ។​

​លោក​ក៏បាន​ឯកភាព​ទៅលើ​សំណើរ​របស់លោក​អគ្គ​កុងស៊ុល​កូរ៉េ​លើ​កម្មវិធី​ជួបជុំ​នេះ​គឺជា​គន្លឹះ​មួយ​ដ៏​សំខាន់​ក្នុងការ​ពិភាក្សា​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​ពីគ្នា​ដើម្បី​ចូលរួម​ក្នុង​កិច្ចអភិវឌ្ឍន៍​ក្រុង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់ ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ចូលមក​ទស្សនា​កម្សាន្ត​កាន់តែ​មានការ​កើនឡើង​ថែមទៀត ។

នា​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ លោក ទៀ សីហា ក៏បាន​អនុ​ញ្ញា​ឲ្យ​លោក Roger Reynolds ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង អី​ឃ្វា​រៀម ចូលជួប​សម្តែង​ការគួរសម និង បង្ហាញ​អំពី​គម្រោង ជល​វប្បដ្ឋាន ត្រី​ទឹកសាប និង ទឹកប្រៃ ព្រមទាំង​ជម្រក​អភិរក្ស​សត្វ នៅ​ភូមិ​ក្បូន ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​តាម​ការបញ្ជាក់​និង​បង្ហាញ​របស់លោក​RogerReynolds​បាន​ឲ្យ​ដឹងថា​គម្រោង​នេះ​ក្រោម​កម្រង​ក្រុមហ៊ុនសហកម្មសិទ្ធិ​ដោយមាន​ភាគហ៊ុន​វិនិយោគ​ខ្មែរ​,​អាមេរិក​និង​ជប៉ុន​រួមសហការ​គ្នា​។​គម្រោង​នេះ​វិនិយោគ​សាងសង់​ជល​វប្បដ្ឋាន​ត្រី​ទឹកសាប​និង​ទឹកប្រៃ​ព្រមទាំង​ជម្រក​អភិរក្ស​សត្វព្រៃ​ដ៏​កម្រ​ដែល​នឹង​ជិត​ផុត​អស់ពី​ភពផែនដី​នៅលើ​ផ្ទៃដី​ប្រមាណ​១០០​ហិកតា​ដោយ​ប្រើប្រាស់​ទុន​សរុប​៧០​លាន​ដុល្លា​អាមេរិក ។​

លោក​ក៏បាន​គូសបញ្ជាក់ថា​គម្រោង​នេះ​ត្រូវ​ចែកចេញជា​បី​ដំណាក់កាល​ហើយ​ក្នុងដំណាក់កាល​ទី​១​នេះ ប្រើប្រាស់​ថវិកា ២០​លាន​ដុល្លារ ដែល​នឹង​គ្រោង​បើក ការដ្ឋាន ក្នុង​ខែ មីនា ឆ្នាំ​២០១៩​នឹង បើក​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០​។​ក្នុង​គម្រោង​នៃ​ដំណាក់​ការ​ទី​១​នេះ​ក៏​ជាការ​ត្រៀម​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​បាន​បន្ត​ស្នាក់នៅ​ខេត្តសៀមរាប​។

​លោក​បន្តទៀតថា​បន្ទាប់​ពី​ការអនុវត្ត​លើ​គម្រោង​ទាំងមូល​បានបញ្ចប់​នោះ​គម្រោង​បន្ត​ផែនការអភិវឌ្ឍន៍​រប​ស់​ខ្លួន​ដោយបាន​ផ្តល់នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ​ទៀតផង ។ ម្យ៉ាងទៀត​គម្រោង​នេះ​គឺ​មិន​ត្រឹមតែ​ធ្វើការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ប៉​ណ្ណោះ​ទេ​គឺ​ផ្តល់នូវ​ការអប់រំ​ដល់​ភ្ញៀវ​ជាតិ​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​អំពី​បរិស្ថាន​និង​ការអភិរក្ស​ប្រភពធនធាន​ធម្មជាតិ​តាមរយៈ​ការបង្ហាញ​នូវ​រូបភាព​ឯកសារ​អំពី​ប្រភេទ​មច្ឆា​ក្នុង​ទឹក​ដ៏​កម្រ​ដល់​សិស្ស​និស្សិត​និង​ប្រជាពលរដ្ឋ​សំខាន់​ភ្ញៀវ​ទេសចរណ៍​បរទេស បាន​ទស្សនា សិក្សា​ស្វែងយល់ អំពី​ធនធានធម្មជាតិ​នៅ​កម្ពុជា ។​

​លោក ទៀ សីហា ក៏បាន​បញ្ជាក់ថា នេះ​ជា​សមិទ្ធិផល​ថ្មី​មួយ​របស់​ខេត្តសៀមរាប ដែល​បានធ្វើ ការ​ទន្ទឹង​ជា​យូ​មកហើយ ចំពោះ​ការបង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល ជល​វប្បដ្ឋាន ត្រី​ទឹកសាប និង ទឹកប្រៃ និង ជម្រក​អភិ​រក្សា​សត្វ ក្នុង ការបម្រើ​នូវ​សេចក្តីតម្រូវ ការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង ការបង្កើន​នូវ​ការ​ស្នាក់នៅ​ក្រុង​សៀមរាប​បានយូ​ថ្ងៃ​ផងដែរ ។

​លោក​ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន ព្រមទាំង​លើក​នូវ​មតិ​ល្អៗ ចំពោះ​ក្រុមហ៊ុន គឺ សូម​ឲ្យ​ក្រុមហ៊ុន ធ្វើ​កិច្ចសហការ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព និង អាជ្ញាធរ​ពាក់ព័ន្ធ ហើយ​កត្តា​សំខាន់​នោះ គឺ​ការធ្វើ​ពាក្យសុំច្បាប់​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន ព្រមទាំង​ធ្វើការ​ត្រួត ពិនិត្យឡើងវិញ នូវ​ទីតាំង​របស់​គម្រោង អំពី​ទីទួល​បុរាណ​ដ្ឋា​ន ដើម្បី​ជៀសវាង​ក្នុងពេល​កំពុងដំណើរកា​រ​សាងសង់​ទៅ មានការ​រំខាន ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​របស់​គម្រោង​នេះ ៕S/

​រូបភាពៈ អភិបាលខេត្ត​សៀមរាប​អនុញ្ញាត​អគ្គ​កុងស៊ុល​កូរ៉េ និង ក្រុមហ៊ុន​អង្គរ វ៉ា​យ​ដ៏​ឡាយ​ហ្វ៍ និង អី​ឃ្វា​រៀម​ចូលជួប​ពិភាក្សា​ការងារ​៕​គូលែន​

#