​អភិបាលខេត្ត​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​នៅ​វត្ត​ឥ​សាន្ត​គី​រី​សាមគ្គី​មានជ័យ

141
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​,​ក្រុមការងា​ថ្នាក់កណ្ដាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​,​មាន​ទេសរដ្ឋមន្ត្រី​មាស​សុភា​ជា​ប្រធាន​បាន​ដឹកនាំ​មន្ត្រីរាជការ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​និង​អាជ្ញាធរ​មូលដ្ឋាន​រួមជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​កាន់បិណ្ឌ​វេន​ទី​៩​ត្រូវ​នឹង​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​នៅ​វត្ត​ឥ​សាន្ត​គី​រី​សាមគ្គី​មានជ័យ​ហៅ​វត្ត​ប្រយុទ្ធ​ក្នុង​ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​

​ក្នុងឱកាស​នោះ​លោក​ប្រាក់​សុវណ្ណ​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​ព្រះពុទ្ធសាសនា​របស់​យើង​ដែល​កើតមានឡើង​និង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ​ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព​ស្ថេ​ភាព​នយោបាយ​ល្អ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ធ្វើឱ្យ​ប្រទេស​មានការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។

​គួរ​បញ្ជាក់ថា​ក្នុងឱកាស​កាន់បិណ្ឌ​វេន​ទី​៩​នេះ​ក៏បាន​ប្រមូល​បច្ច័យ​សារុប​ចំនួន​១០.៣០០.០០០​រៀល​អង្ករ​២០០​គីឡូក្រាម​ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ប្រគេន​ដល់​វត្ត​វត្ត​ឥ​សាន្ត​គី​រី​សាមគ្គី​មានជ័យ​ហៅ​វត្ត​ប្រយុទ្ធ​នេះ​ផងដែរ​៕S/​